• កូរ៉េខាងត្បូង ប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនមានអាយុ ១៨ឆ្នាំឡើងទៅ

    (សេអ៊ូល)៖ កូរ៉េខាងត្បូងនឹងចាប់ផ្ដើមចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនមានអាយុ ១៨ឆ្នាំឡើងទៅ ខណៈអាជ្ញាធរកំពុងទប់ស្កាត់ការកើនឡើង ករណីឆ្លងនៅក្នុងចំណោមយុវជន និងអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។

    កូរ៉េខាងត្បូងមានបំណងចាក់វ៉ាក់សាំងឱ្យបានច្រើនជាង ៧០ភាគរយ នៃប្រជាជនពេញវ័យនៅត្រឹមខែកញ្ញាខាងមុខនេះ ហើយនឹងចាប់ផ្ដើមចាក់វ៉ាក់សាំងជូន ប្រជាជនមានអាយុចាប់ពី ១៨ ដល់ ៤៩ឆ្នាំ ដោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ឬក្រុមហ៊ុន Pfizer/BioNTech។ ការចាក់វ៉ាក់សាំងសម្រាប់អ្នកមានអាយុ ១៨ឆ្នាំ ដល់៤៩ឆ្នាំ នឹងចាប់ផ្ដើមនៅថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។ កាលពីថ្ងៃទី២៦ ខែកក្កដា កូរ៉េខាងត្បូងក៏បានដឹកនាំយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនមានអាយុពី៥៥ឆ្នាំ ដល់៥៩ឆ្នាំផងដែរ។

    គួរបញ្ជាក់ថា គិតត្រឹមពាក់កណ្ដាលថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ៤៥ភាគរយនៃប្រជាជនកូរ៉េខាងត្បូងចំនួន ៥២លាននាក់បានទទួលការចាក់វ៉ាក់សាំង ដូសទី១ ខណៈ១៥ភាគរយប៉ុណ្ណោះចាក់បានគ្រប់ដូស ឬ ២ដូស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ