• Messi សម្រក់ទឹកភ្នែកក្នុងសន្និសីទចុងក្រោយ មុនពេលចាកចេញពីក្លិប Barcelona ដែលគេលេងតាំងពីតូច

    (បាសេឡូណា)៖ កីឡាករ Lionel Messi បានទ្រហោរយំក្នុងសន្និសីទសារព័ត៌មានស្តីពីការចាកចេញរបស់លោក ក្រោយលេងឲ្យក្លិបនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញមួយនេះអស់រយៈពេល ១៧ឆ្នាំមកនេះ។

    តាមរយៈព័ត៌មានពីគេទំព័រ BBC បានចេញផ្សាយនាយប់ថ្ងៃអាទិត្យ ទី០៨ ខែសីហានេះបានឲ្យដឹងថា អ្នកគាំទ្ររាប់រយនាក់បានមកស្តាប់ព័ត៌មានចុងក្រោយអំពីការចាកចេញរបស់ Messi នៅខាងក្រៅកីឡដ្ឋាន Camp Nou នៅពេលសន្និសីទត្រូវបានធ្វើនៅខាងក្នុងកីឡដ្ឋាន។

    អតីតម្ចាស់ពាន Ballon D’or ៦សម័យកាល វ័យ ៣៤ឆ្នាំបានថ្លែងក្នុងសន្និសីទដោយទឹកភ្នែកថា «ក្រុមគ្រួសារខ្ញុំ រួមទាំងខ្ញុំធ្លាប់ប្តេជ្ញារស់នៅទីនេះ ព្រោះក្លិបនេះប្រៀបបីដូចជាផ្ទះរបស់ពួកយើងអីចឹង តែនៅពេលនេះអ្វីៗត្រូវបានបញ្ចប់ ជាមួយនឹងការចាប់ផ្តើមរឿងថ្មីឡើង។ វាគឺជាពេលមួយដ៏សែនលំបាកបំផុតសម្រាប់ខ្ញុំ។

    ប្រធានក្រុមជម្រើសជាតិពពកសអាហ្សង់ទីនខាងលើនេះបានបន្ថែមទៀតថា «ខ្ញុំមិនចង់ចាកចេញពីក្លិបនេះទេ ក៏ព្រោះតែក្លិបដែលខ្ញុំស្រឡាញ់ និងគិតថាគ្មានរឿងនេះកើតឡើងទេ។ ឆ្នាំទៅខ្ញុំចង់ចាកចេញ តែឆ្នាំខ្ញុំនេះអត់ទេ នោះគឺជាអ្វីដែលខ្ញុំមិនសប្បាយចិត្ត និងលំបាកចិត្តជាខ្លាំងនាពេលនេះ»។

    គួររំលឹកផងថា Lione Messi លេងឲ្យក្លិបអ្នកមានបុណ្យ FC Barcelona តាំងពីតូចមករហូតដល់ធ្វើប្រធានក្រុមដល់បច្ចុប្បន្ន ដែលជួយឲ្យ Barca ឈ្នះពានរាប់មិនអស់ រួមទាំងពានឯកត្តជនផងដែរ និងបានកំពុងកាន់កំណត់ត្រាអ្នកស៊ុត និងចូលលេងច្រើនជាងគេក្នុងក្លិបនេះផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ