• កម្ពុជា នាំចេញស្វាយស្រស់ជាង១៦ម៉ឺនតោន និងស្វាយចន្ទី ៨៦ម៉ឺនតោន នៅ៧ខែឆ្នាំនេះ !

    (ភ្នំពេញ)៖ កម្ពុជានាំចេញផ្លែស្វាយស្រស់ នៅរយៈពេល៧ខែ ឆ្នាំ២០២១នេះ សម្រេចបានចំនួនជាង១៦ម៉ឺនតោន កើនឡើងជាង២ដង បើធៀបនឹងរយៈពេលដូចគ្នាទៅនិងឆ្នាំ២០២០។

    របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជានាំចេញផ្លែស្វាយស្រស់ទៅកាន់ក្រៅប្រទេស បានចំនួន ១៦១,២២៨.៥៥តោន កើនឡើងចំនួន២៤៧.៩២%។

    រផ្លែស្វាយស្រល់ជាង ១៦ម៉ឺនតោននោះ ប្រទេសវៀតណាមជាប់លេខរៀងទី១ ក្នុងការនាំចូលស្វាយពីកម្ពុជាមានចំនួន ១៣៩,៦០៦.៦៨តោន, លេខរៀងទី២ ប្រទេសថៃចំនួន ២១,២១៩.២៨តោន បន្ទាប់មកប្រទេសចិនមានចំនួន ២១១.២២តោន, ប្រទេសកូរ៉េ មានចំនួន ១២៤.៣៨តោន, ទីក្រុងហុងកុងចំនួន ៥០.៧៨តោន, ប្រទេសសិង្ហបុរីចំនួន ១៦.២០តោន និងប្រទេសគុយវ៉ែតចំនួន០.០១តោន។

    ក្រៅពីការនាំចេញផ្លែស្វាយស្រស់ កម្ពុជាក៏សម្រេចបានការនាំចេញដំណាប់ស្វាយផងដែរ ដែលមានចំនួន ១៣,៥២៤.៥តោន កើនឡើងចំនួន ១៩៤.១៨% ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១១,០៩៥.៥៩តោន, ប្រទេសជប៉ុនចំនួន ៥១២.៥០តោន, ប្រទេសកូរ៉េចំនួន ១៤.៥៦តោន, ប្រទេសហ្វីលីពីនចំនួន ៧៣៥.៦៩តោន, ប្រទេសថៃចំនួន ១,០៦៤.៦១តោន, សហរដ្ឋអាមេរិកចំនួន ៨.៥៦តោន, ប្រទេសវៀតណាមចំនួន ៧៦.៨០តោន, ចក្រភពអង់គ្លេស ១៦.១៤តោន, និងប្រទេសកាហ្សាក់ស្ថានចំនួន ០.០៥តោន។

    យ៉ាងមិញកម្ពុជាបាននាំចេញទឹកស៊ីរ៉ូស្វាយចំនួនជាង ៤,០៦៩.៦២តោន កើនឡើងចំនួន ៧៩.១៦% ដែលនាំចេញទៅកាន់ប្រទេសចិនប្រមាណ ១៤៨តោន, និងប្រទេសហ្វីលីពីនចំនួន ៣,៩២១.៦២តោន។

    របាយការណ៍បង្ហាញទៀតថា រយៈពេល៧ខែឆ្នាំ២០២១នេះ គ្រាប់ស្វាយចន្ទីកម្ពុជា ក៏បាននាំចេញទៅកាន់ក្រៅប្រទេសដែល ដោយមានចំនួន ៨៦៦,២០៧.៧៧តោន កើនឡើងចំនួន ៣៤៥.២៩%។

    សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជាបាននាំចេញនេះ គឺបាននាំចេញទៅបណ្ដាលប្រទេសដូចជា៖ ចិនចំនួន ៣,៦៣៩.៥តោន, ឥណ្ឌាចំនួន ១៧តោន, ជប៉ុនចំនួន ៣៤.៤៣តោន, កូរ៉េចំនួន ៣.៩១តោន, ឡាវចំនួន ២តោន, អារ៉ាប់ចំនួន ១៤.៥១តោន, តូហ្គោចំនួន ០.០១តោន, ថៃចំនួន ៣,១៩៩.៤០តោន, អារ៉ាប់រួមចំនួន ០.០១តោន, វៀតណាមចំនួន ៨៥៩,២៩០តោន និងបង់ក្លាដែសចំនួន ៧តោនផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ