• គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានអ្នកប្រើសេវាទូរសព្ទជាង ១២៥% ធៀបនឹងចំនួនប្រជាជនសរុប

    យោងរបាយការណ៍ចេញផ្សាយដោយ Hootsuite នៅឆ្នាំ២០២០ បង្ហាញថា កម្ពុជា មានអ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួន ១២លាននាក់ (៧១,៣%) ចំនែកការប្រើប្រាស់សេវាទូរសព្ទ មានប្រមាណ ២១.១៨លាននាក់ ស្មើនឹង ១២៥,៨% ប្រៀបធៀបនឹងចំនួនប្រជាជនកម្ពុជាសរុប។

    របាយការណ៍ដដែលបានបន្តថា ក្នុងនោះមានក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតប្រមាណ ៤៧ក្រុមហ៊ុន ចំណែកតួរលេខនៃការប្រើប្រាស់អ៊ីនធឺណិតមានចំនួន ៨.៨៦លាននាក់ (៥២,៦%)។ ទន្ទឹមនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា យើងសង្កេតឃើញមានបទល្មើសដែលប្រើប្រាស់បច្ចេកវិទ្យាជាមធ្យោបាយ ក៏កំពុងកើតមានជាច្រើនករណី និងមានបងប្អូនប្រជាពលរដ្ឋក្លាយជាជនរងគ្រោះជាបន្តបន្ទាប់ផងដែរ។

    ដោយឡែកយោងតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា ហៅកាត់ TRC បានឲ្យដឹង កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតិសេវាទូរសព្ទចល័ត (ប្រតិបត្តិករចំនួន ៦) មានចំនួនជាង ១៩លានស៊ីមកាត (១៩ ៣០១ ៥០២) ត្រូវនឹង ១២០,១១% មានកំណើន ៣,៧៨% បើធៀបនឹងតួលេខក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានត្រឹមតែ ១៨ ៥៩៧ ៧៤៣ ស៊ីមកាត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ