• ការចែករំលែកវីដេអូ លើប្រព័ន្ធសង្គមពីព្រឹត្តិការណ៍ Tokyo Olympics មិនត្រូវបានអនុញ្ញាតនោះទេ

    (ជប៉ុន)៖ ការចែករំលែកវីដេអូ ពីព្រឹត្តិការណ៍កីឡា Tokyo 2020 Olympic Games នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺមិនត្រូវបានអនុញ្ញាតនោះទេ, ទោះបីអត្តពលិកក៏ដោយ, នេះបើតាមការបញ្ជាក់ពី គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ ខណៈខ្លួនធ្វើការការពារសិទ្ធ របស់អ្នកទទួលបានសិទ្ធផ្សព្វផ្សាយ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ។

    អត្តពលិករត់ប្រណាំង Elaine Thompson-Herah របស់ប្រទេសហ្សាម៉ាអ៊ីក ត្រូវបានបិទភ្លាមៗ នៅលើ Instagram កាលពីថ្ងៃពុធ បន្ទាប់ពីនាងបានបង្ហោះវីដេអូ ស្តីពីការរត់ប្រណាំង រយៈចម្ងាយ១០០ម៉ែត្រ និង២០០ម៉ែត្ររបស់នាង ទៅកាន់អ្នកគាំទ្រប្រមាណ៣១០,០០០នាក់, ដែលវីដេអូនោះ បានបំពានលើការរក្សាសិទ្ធផ្សព្វផ្សាយ សម្រាប់ព្រឹត្តិការណ៍នេះ។

    «យើងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នា ចែករំលែកត្រឹមតែរូបភាព នៃការប្រកួតបានហើយ, ប៉ុន្តែវីដេអូវិញ គឺត្រូវបានរក្សាសិទ្ធផ្សព្វផ្សាយ», នេះបើតាមសម្តីអ្នកនាំពាក្យ IOC លោក Mark Adams។

    IOC នឹងទទួលបានប្រាក់ជាង៤ពាន់លានដុល្លារ ក្នុងការរក្សាសិទ្ធផ្សព្វផ្សាយ នៅអំឡុងពេលព្រឹត្តិការណ៍កីឡា, ក្នុងនោះរួមមានព្រឹត្តិការណ៍ 2018 Pyeongchang Winter Olympics និងព្រឹត្តិការណ៍ Tokyo Games, ដែលភាគច្រើននៃប្រាក់ទាំងនោះ នឹងត្រូវប្រើប្រាស់ដើម្បីរៀបចំព្រឹត្តិការណ៍ និងដើម្បីគាំទ្រដល់កីឡា និងអត្តពលិក។

    មួយភាគធំបំផុត នៃប្រាក់ទាំងនោះ គឺបានមកពីក្រុមហ៊ុនផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក NBCUniversal ដែលបានចំណាយប្រាក់៧.៦៥ពាន់លានដុល្លារ ដើម្បីបន្តសិទ្ធផ្សព្វផ្សាយរបស់ខ្លួន នៅសហរដ្ឋអាមេរិក សម្រាប់ព្រឹត្តិការណ៍អូឡាំពិក រហូតដល់ឆ្នាំ២០៣២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ