• Uber រកចំណូលបានជិត ៤ពាន់លានដុល្លារនៅត្រីមាសទី២ ប៉ុន្តែបានខាតបង់ប្រាក់ជាង ៥០០លានដុល្លារដោយសារតែតំឡើងប្រាក់រង្វាន់ និងប្រាក់ខែដល់បុគ្គល

    (អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូន Uber បានប្រកាសឱ្យដឹងថា នៅត្រីមាសទី២ ឆ្នាំនេះខ្លួនទទួលបានប្រាក់ចំណូលលើសពី ការរំពឹងទុក ប៉ុន្តែបានខាត់បង់ប្រាក់ប្រមាណជាង ៥០០លានដុល្លារដោយសារតែបង្កើនប្រាក់រង្វាន់ និងចំណូលដល់អ្នកបើកបរ។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CBCN នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។

    យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Uber បានឱ្យដឹងថា នៅក្នុងត្រីមាសចុងខែមិថុនា ខ្លួនរកប្រាក់ចំណូលបាន ៣.៩៣ពាន់លាន ដុល្លារអាមេរិក លើសពីការរំពឹងទុកដោយមានត្រឹមតែ ៣.៧៥ពាន់លានដុល្លារ និងទទួលបានប្រាក់ចំណេញសុទ្ធចំនួន ១.១ពាន់លានដុល្លារ។

    នៅក្នុងអំឡុងពេលវិបត្តិកូវីដ១៩ រីករាលដាលខ្លាំង ក្រុមហ៊ុន Uber បានបង្កើតប្រាក់ឈ្នូល និងប្រាក់បៀវត្សរ៍ដល់បុគ្គលិក ដើម្បីទាក់ទាញ ឱ្យពួកគេត្រឡប់មកធ្វើការជាមួយខ្លួនវិញ ជាពិសេសគឺអ្នកបើកបរ។ ការតំឡើងប្រាក់ឈ្នូល និងប្រាក់រង្វាន់នេះបានធ្វើឱ្យក្រុមហ៊ុន Uber ខាតបង់ប្រាក់រហូតដល់ ៥០៩លានដុល្លារអាមេរិក។

    ក្រោយពីក្រុមហ៊ុន Uber បានប្រកាសថាខ្លួនបានខាតបង់ប្រាក់រហូតដល់ជាង ៥០០លានដុល្លារនេះ បានធ្វើឱ្យវិនិយោគទុនមួយចំនួន បាន លក់ហ៊ុនចេញ និងបានធ្វើឱ្យតម្លៃហ៊ុនរបស់ Uber បានធ្លាក់ចុះភ្លាមៗផងដែរ បើទោះបីជា ក្រុមហ៊ុន Uber បានចេញសេចក្ដីប្រកាសថា ស្ថានភាពអាជីវកម្មរបស់ខ្លួនបានវិលត្រឡប់មករកសភាពដើមក៏ដោយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ