• រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់កំណាត់ផ្លូវលេខ១១៣ នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលមានការឆ្លងរាលដាលកូវីដ១៩បំប្លែងថ្មី Delta

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ១១៣ ចន្លោះផ្លូវលេខ២៣២ និងផ្លូវ២៤២ ស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលមានការឆ្លងរាលដាលមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta។

    សេចក្ដីសម្រេចដែលបណ្ដាញព័ត៌មានទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា ទីតាំងដែលត្រូវបិទខ្ទប់នេះ សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta នៅក្នុងសហគមន៍។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ