• រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារឡើងវិញ ក្រោយផ្អាកមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មផ្សារទំនើប ឡាក់គី សាខាជ្រោយចង្វារ ជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោយផ្អាកមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែសីហានេះ។

    បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក្ដី តែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងត្រូវសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច រក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម ធ្វើអនាម័យ សម្លាប់មេរោគ វាស់កម្ដៅ ស្កេន QR-Code និងគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ