ជប៉ុនបាន បរិច្ចាគឧបករណ៍វេជ្ជសាស្រ្តដែលមានតម្លៃសរុប ២,៥២លានដុល្លារអាមេរិកដល់ប្រទេសក្បែរខាងកម្ពុជា ចំនួន២ ដែលក្នុងនោះរួមមានទាំងថៃ និងឡាវដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ពិសេសកូវីដ-១៩ប្រភេទឌែលតាក្នុងប្រទេសថៃ។
ម៉ាស៊ីនបង្កើតអុកស៊ីសែនចំនួន ៧៧៥គ្រឿងនឹងត្រូវផ្ដល់ដល់ប្រទេសថៃ ក្នុងនោះប្រទេសឡាវទទួលនូវម៉ាស៊ីនខ្យល់ចេញចូល និងម៉ាស៊ីនត្រួតពិនិត្យអ្នកជំងឺចំនួន ១០០គ្រឿង។ ម៉ាស៊ីនទាំងនេះនឹងត្រូវបញ្ជូនទៅប្រទេសឡាវ និងថៃតាមរយៈទីភ្នាក់ងារសេវាកម្មគម្រោងរបស់អង្គការសហប្រជាជាតិ (UNOPS) ក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន។
ក្រៅពីឧបករណ៍ និងឧបករណ៍វេជ្ជសាស្ត្រទាំងនេះ ជប៉ុនក៏បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រទេសទាំងពីរផងដែរ។ កាលពីខែកក្កដា ប្រទេសថៃបានទទួលវ៉ាក់សាំង AstraZeneca ចំនួន ១លានដូសពីប្រទេសជប៉ុនតាមរយៈយន្តការ COVAX៕