• តោះ! មកដឹងពីភាពកាចសាហាវវីរុសបំប្លែងថ្មី ប្រភេទ Delta ដែលកំពុងឆ្លងចូលសហគមន៍កម្ពុជា

    តួលេខបណ្ដោះអាសន្នគិតត្រឹមថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ នេះ ប្រទេសកម្ពុជាបានរកឃើញករណីវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន ២២៣ករណីហើយ ។ នេះជាក្ដីកង្វល់មួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលក្រុមគ្រូពេទ្យ ថ្នាក់ដឹកនាំពាក់ព័ន្ធគ្រប់ជាន់ថ្នាក់កំពុងស្រាវជ្រាវយ៉ាងសកម្មជាទីបំផុត ។

    តើអ្វីទៅដែលនាំឱ្យវីរុសប្រភេទបំប្លែងខ្លួនថ្មីនេះគួរឱ្យខ្លាច? តាមការដកពិសោធន៍ការចម្លងនៃវីរុសនេះនៅប្រទេសមួយចំនួន មានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ បំប្លែងមុនៗ ប្រហែលដល់ទៅ ១៥ដង ខ្លាំងជាងការចម្លងពីពេលកន្លងទៅ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយរបស់ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជាកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ ។

    វីរុសកូវីដ-១៩ ប្រភេទនេះ មានអត្តចរិកបែបណា និងនៅកន្លែងណាខ្លះ រហូតដល់បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រក៏មិនអាចដឹងដែរថា តើបុគ្គលដែលបានឆ្លងវីរុសនេះ បានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះ ហើយបុគ្គល ដែលកើតជំងឺកូវីដ-១៩ នេះក៏ប្រហែលជាមិនដឹងខ្លួនថាឆ្លងផង។ ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវដឹងនោះ គឺបណ្ដាលមកពីកង្វះខាត ក្នុងការអនុវត្តន៍វិធានការការពារខ្លួនបាន ត្រឹមត្រូវ និងដោយម៉ត់ចត់ ជាពិសេស ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វើដំណើរចេញពីផ្ទះ ពីកន្លែងមួយទៅ កន្លែងមួយ ដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន ឬអនុវត្តមិនបានខ្ជាប់ខ្លួន និងគត់មុត នូវវិធានការការពារខ្លួន។

    សូមបងប្អូនប្រជាពលរដ្ឋរៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាម បែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩- សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេស ពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាយថាហេតុណាមួយ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដើរតួនាទីសំខាន់ណាស់ គឺដើម្បីការពារបុគ្គលខ្លួនឯង ក្រុមគ្រួសារខ្លួន និង សហគមន៍របស់ខ្លួន និងអ្នកដទៃ ឱ្យបានរស់នៅប្រកបដោយសុវត្ថិភាព និងអាចរក្សាជីវភាពរស់នៅ ដោយអាចប្រព្រឹត្ត ការប្រកបមុខរបរចិញ្ចឹមជីវិតបាន ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ