• Facebook ចេញបញ្ជាឱ្យបុគ្គលិកទាំងអស់នៅអាមេរិក ត្រូវតែពាក់ម៉ាស់ជាដាច់ខាត នៅក្នុងម៉ោងធ្វើការ

    (អាមេរិក)៖ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសគឺមេរោគបំប្លែងខ្លួនថ្មី ក្រុមហ៊ុន Facebook បានដាក់ចេញនូវគោលការណ៍ថ្មីសម្រាប់បុគ្គលិកទាំងអស់ដែលបម្រើការងារនៅក្នុងសហរដ្ឋអាមេរិក តម្រូវឱ្យពាក់ម៉ាស់ដាច់ខាត សម្រាប់ ការិយាល័យដែលកំពុងដំណើរការ និងការិយាល័យ ដែលគ្រោងនឹងបើកដំណើរការឡើងវិញ។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា គោលការណ៍ថ្មីនេះត្រូវចាប់ផ្ដើមអនុវត្តពីថ្ងៃទី០៣ ខែសីហានេះតទៅ ដែលវាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក។

    កាលពីសប្ដាហ៍មុននេះ Facebook ក៏បានដាក់ចេញគោលការណ៍ថ្មីមួយផងដែរ នោះគឺតម្រូវឱ្យបុគ្គលិកដែលបម្រើការងារនៅក្នុងការិយាល័យអាមេរិកដាច់ខាតត្រូវទទួលបានការចាក់វ៉ាក់សាំង ទើបអនុញ្ញាតឱ្យចូលក្នុង ក្រុមហ៊ុន ឬការិយាល័យ។

    ក្រុមហ៊ុន Facebook បានអនុញ្ញតឱ្យបុគ្គលិកមួយចំនួនធ្វើការងារតាមអនឡាញ ឬតាមផ្ទះ និងបានផែនការឱ្យត្រឡប់មកធ្វើការនៅ ការិយាល័យវិញនៅក្នុងខែតុលា ប៉ុន្តែនៅពេលនេះផែនការមួយនេះប្រហែលជាត្រូវពន្យាពេល ឬផ្លាស់ប្ដូរក៏ព្រោះតែកូវីដ១៩បំប្លែងខ្លួនថ្មី កំពុងតែផ្ទុះខ្លាំង។

    គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក មានដូចជា Google, Microsoft និង Apple ជាដើម បានតម្រូវឱ្យបុគ្គលិករបស់ខ្លួនទទួលបានការចាក់់វ៉ាក់សាំងទើបអនុញ្ញាតឱ្យចូលបម្រើការងារ ជាពិសេសគឺត្រូវពាក់ម៉ាស់ទាំងអតិថិជន និងបុគ្គលិក បើទោះបីជាបានទទួលការចាក់វ៉ាក់សាំង ឬពុំទាន់បានទទួលក្ដី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ