• WHO៖ ករណីកូវីដ១៩ នៅទូទាំងអឺរ៉ុបសរុបកើនលើស ៦០លានករណី ក្នុងនោះស្លាប់ជាង១.២លាននាក់

    (អឺរ៉ុប)៖ ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុបនៅថ្ងៃចន្ទនេះបានធ្វើរាយការណ៍ឲ្យដឹងថា នៅទូទាំងទ្វីបអឺរ៉ុបបានកត់ត្រាករណីឆ្លង នៃជំងឺកូវីដ១៩ ចំនួន ៦០,០៩៣,៣៩៣ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ១,២២០,៤៨៦នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១។

    នាយកប្រចាំតំបន់លោក Dorit Nitzan បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃនេះថា ជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តកើនឡើង ហើយគួរឱ្យស្តាយរហូតមកដល់ពេលនេះនៅក្នុងតំបន់អឺរ៉ុបមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួនជាង១.២លាននាក់ហើយ។

    លោកបានសង្កន់ធ្ងន់ថា «វាជាការសំខាន់ដែលបណ្តាប្រទេសនានាបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារអាយុប្រជាជន ដែលងាយរងគ្រោះបំផុតរបស់ពួកគេ និងអ្នកដែលមានហានិភ័យខ្ពស់»។

    លើសពីនេះមន្រ្តីរូបនេះបានសម្តែងការព្រួយបារម្ភចំពោះភាពយឺតយ៉ាវ នៃយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងតំបន់អឺរ៉ុប ជាពិសេសក្នុងចំណោមក្រុមប្រជាជនអាទិភាពមានដូចជា ក្រុមមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ និងបុគ្គលិកសុខាភិបាល ដែលមានសក្តានុពលនាំឱ្យមានការចូលមន្ទីរពេទ្យ និងការស្លាប់កាន់តែច្រើន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ