• បន្ទាន់!​ សម្រេចបិទខ្ទប់ច្រកចូលផ្លូវមួយចំនួន ស្ថិតក្នុងភូមិ១ នៅសង្កាត់បឹងសាឡាងរយៈពេល ១៤ថ្ងៃ ក្រោយរកឃើញមានអ្នកឆ្លង Delta

    រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ច្រកចូលផ្លូវមួយចំនួនក្នុងភូមិ៥ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១។ ការសម្រេចបិទខ្ទប់ច្រកផ្លូវមួយចំនួន ក្នុងភូមិ៥នេះ គឺដោយសារតែអាជ្ញាធរបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ ១ ករណី កាលពីយប់ថ្ងៃទី ២ ​សីហា ​ពាក់ព័ន្ធជាមួយអ្នកឆ្លង វីរុសបំប្លែងថ្មី ប្រភេទ Delta។

    ផ្លូវដែលត្រូវបិទខ្ទប់ មានដូចជា ច្រកផ្លូវលេខ ៣៧២, ៣៧២Z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងអំឡុងពេលនៃការបិទខ្ទប់ច្រកផ្លូវទាំងនេះ ប្រជាជនដែលមានទីលំនៅក្នុងតំបន់នោះ​ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលរាជធានីភ្នំពេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ