• លោកស្រី ឱ វណ្ណឌីន៖ វ៉ាក់សាំងដែលទទួលស្គាល់ពី WHO អាចបង្កើតកងការពារ ទប់ទល់ជាមួយវីរុសកូវីដ១៩គ្រប់ប្រភេទ រួមទាំងបំប្លែងថ្មី Delta ផងដែរ

    (ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច បានថ្លែងបញ្ជាក់ថា វ៉ាក់សាំងគ្រប់ប្រភេទដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO) អាចមានសមត្ថភាពបង្កើតកងការពារ ទប់ទល់ជាមួយមេរោគនៃជំងឺកូវីដ១៩គ្រប់ប្រភេទ រួមទាំងវីរុសបំប្លែងថ្មី ប្រភេទ Delta ផងដែរ។

    ការថ្លែងរបស់លោកស្រី ឱ វណ្ណឌីន បានធ្វើឡើងនៅក្នុងឱកាសយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនដល់លោកតា អាយុ១០២ឆ្នាំ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្រុងកំពត ខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

    លោកស្រី ឱ វណ្ណឌីន បញ្ជាក់យ៉ាងដូច្នេះថា៖ «ទោះជាយ៉ាងណាក៏ដោយ វ៉ាក់សាំងកូវីដ១៩ ដែលយើងកំពុងប្រើប្រាស់ ដែលស្ថិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការ សុខភាពពិភពលោកនេះ នៅតែជាឧបករណ៍ ដែលមានសារៈសំខាន់សម្រាប់វាយបក ជាមួយនឹងវីរុសកូវីដ១៩ ទោះជាប្រភេទណាក៏ដោយ។ នេះជាអ្វីដែលគេសន្និដ្ឋាន ទោះបីយ៉ាងណាវ៉ាក់សាំងនៅតែមានសារៈសំខាន់ចំពោះបុគ្គលគ្រប់រូប»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ