• Zoom យល់ព្រមបង់ប្រាក់ ៨៥លានដុល្លារដើម្បីបញ្ចប់បណ្ដឹង ពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាព និងភាពជាឯកជន

    (អាមេរិក)៖ ក្រុមហ៊ុនផ្ដល់សេវាកម្ម វីដេអូខល Zoom បានយល់ព្រមបង់ប្រាក់ចំនួន ៨៥លានដុល្លារអាមេរិក ដើម្បីបញ្ចប់ពាក្យបណ្ដឹង ពាក់ព័ន្ធនឹងប្រព័ន្ធសុវត្ថិភាព និងភាពជាឯកជន ព្រមទាំងបានសន្យាថានឹងពង្រឹងទៅលើគោលការណ៍របស់ខ្លួនដើម្បី បំពេញទៅតាម ច្បាប់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

    ក្រុមហ៊ុន Zoom ថ្មីៗនេះបានរងនូវពាក្យបណ្ដឹងមួយដោយបានចោទប្រកាន់ថា បានបំភាន់ភ្នែកអតិថិជន ទៅលើប្រព័ន្ធសុវត្ថិភាព និងបាន ចែករំលែកទិន្នន័យជាមួយនឹងបណ្ដាញសង្គម Facebook ដោយគ្មានការអនុញ្ញាត ឬការជួនដំណឹង ជាពិសេសគឺខ្វះនូវសុវត្ថិភាព ដែល ធ្វើឱ្យ Hacker អាចជ្រៀងចូលនូវកិច្ចប្រជុំឯកជនរបស់អ្នកប្រើប្រាស់បាន។

    ការស្នើសុំបង់ប្រាក់ដើម្បីបញ្ចប់ពាក្យបណ្ដឹងនេះ នៅមិនទាន់មានការយល់ព្រម និងសេចក្ដីសម្រេចពីតុលាការនៅឡើយទេ តែបើតាម ការ អះអាងពីប្រភពខាងលើបានឱ្យដឹងថា Zoom នឹងចំណាយប្រមាណជា ២៥ដុល្លារសម្រាប់អតិថិជនម្នាក់ៗដែលបាន Subscribers និង រងផលប៉ះពាល់។

    គួរបញ្ជាក់ផងដែរថា កម្មវិធី Zoom បានផ្ទុះឡើងខ្លាំងនៅក្នុងអំឡុងពេលដែលកូវីដ១៩បានចាប់ផ្ដើមរីករាលដាលខ្លាំង ដែលជាហេតុនាំឱ្យ ក្រុមហ៊ុនធំៗងាកមកប្រើ Zoom ដើម្បីធ្វើការប្រជុំតាមអនឡាញ និងមួយវិញទៀតគឺបង្រៀនអនឡាញក៏ចាប់ផ្ដើមប្រើប្រាស់ Zoom ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ