• រដ្ឋាភិបាលថៃ សម្រេចអូសបន្លាយវិធានការរឹតត្បិតប្រឆាំងជំងឺនឹងកូវីដ១៩ រហូតដល់ផុតខែសីហា

    (បាងកក)៖ ប្រភពផ្លូវការបានឲ្យដឹងថា រដ្ឋាភិបាលថៃសម្រេចអូសបន្លាយពេល នៃវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់កូវីដ១៩ នៅក្នុងរាជធានី និងនៅតាមបណ្តាខេត្តជុំវិញដែលមានហានិភ័យខ្ពស់ រហូតដល់ដាច់ខែសីហា ខណៈដែលប្រទេសនេះកំពុងឆ្លើយតបទៅនឹងការរីករាលដាលដ៏អាក្រក់បំផុតរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១។

    ប្រភពដដែលនេះបានគូួសបញ្ជាក់ថា វិធានការរឹតត្បិតទាំងនេះ រួមមានទាំងការហាមឃាត់ការធ្វើដំណើរ បិទផ្សារ និងបំរាមគោរចរ ដែលនឹងត្រូវពង្រីកដល់ខេត្តចំនួន ២៩ នៅទូទាំប្រទេស។ ភោជនីយដ្ឋាននៅក្នុងផ្សារទំនើបនឹងត្រូវបានអនុញ្ញាតឱ្យបើកសម្រាប់តែការដឹកជញ្ជូនប៉ុណ្ណោះ។

    គួរបញ្ជាក់ថា ទីក្រុងបាងកកនិងបណ្តាខេត្តនៅជុំវិញ ត្រូវបានដាក់ឲ្យស្ថិតក្រោមវិធានការបិទខ្ទប់រយៈពេល៣សប្តាហ៍ រួចមកហើយ។ ការរឹតត្បិតបន្ថែមលើការធ្វើដំណើរ និងបម្រាមគោចរពេលយប់ត្រូវបានអនុវត្តកាន់តែតឹងតែង ដោយផ្សារនិងហាងលក់ទំនិញភាគច្រើនត្រូវបិទទ្វារ លើកលែងផ្សារទំនើបធំៗ និងឱសថស្ថាន។

    រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦១៥,៣១៤ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៩៩០នាក់ និងអ្នកជាសះស្បើយ ៤០៥,៣២២នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ