• ឃាត់ខ្លួនជនជាតិថៃចំនួន៧នាក់ ដែលលួចឆ្លងដែនចូលមកកម្ពុជាខុសច្បាប់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

    (បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នៅយប់ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងរបស់លោក សហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន៧នាក់ ដែលបម្រុងលួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា នៅចំណុចផ្លូវឧកញ៉ា សំ ផាន់ណារិទ្ធិ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

    លោកបានបន្តថា ជានិច្ចកាលលកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៤ តែងតែល្បាតជាប់ជាប្រចាំ ២៤ម៉ោង លើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ មិនឱ្យចូលទៅក្នុងសហគមន៍។

    បច្ចុប្បន្ននេះ ជនជាតិថៃទាំង០៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាទ្បីស័ក១៤ថ្ងៃ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរង់ចាំបន្តអនុវត្តតាមវិធីច្បាប់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ