• ក្រសួងសុខាភិបាល អនុញ្ញាតឱ្យខេត្ត ២២ទៀត ត្រៀមរៀបចំការអនុវត្តការព្យាបាល អ្នកជំងឺកូវីដ១៩កម្រិតស្រាល នៅតាមផ្ទះ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញប្រកាសស្តីពី ការដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ដែលក្នុងនោះក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យខេត្ត ចំនួន ២២ទៀត ត្រៀមរៀបចំការអនុវត្តការព្យាបាល អ្នកជំងឺកូវីដ១៩កម្រិតស្រាល នៅតាមផ្ទះ។ នេះបើយោងតាមប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

    ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានដាក់ឲ្យប្រើនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល
    និងគ្មានរោគសញ្ញានៅតាមផ្ទះ ដែលជាឧបសម្ព័ន្ធនៃប្រកាសនេះ ក្នុងភូមិសាស្ត្រខេត្ត បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង ព្រះស៊ីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀង»។

    អភិបាល នៃគណៈអភិបាលខេត្ត ត្រូវពិនិត្យ និងរៀបចំលក្ខណៈសម្បត្តិ និងពេលវេលាសមស្រប ដើម្បីដាក់ឱ្យដំណើរការព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅផ្ទះក្នុងភូមិសាស្ត្រខេត្តនីមួយៗ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ