• ក្រុមហ៊ុន Amazon រកចំណូលបានជាង ១១៣ពាន់លានដុល្លារអាមេរិក នៅត្រីមាសទី២ ដោយទាបជាងការរំពឹងទុក

    (អាមេរិក)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិក និងពិភពលោក Amazon ទើបតែបង្ហាញរបាយការណ៍ បឋមហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២១ ដោយទទួលបានខ្ពស់ ប៉ុន្តែទាបជាងការរំពឹងទុក ខណ:ដែលនាយកប្រតិបត្តិថ្មី (CEO) ទើបតែចូល កាន់តំណែង។

    យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ ក្រុមហ៊ុន Amazon រកប្រាក់ចំណូលបានសរុបចំនួន ១១៣.០៨ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ២៧ភាគរយ បើធៀបនឹង ឆ្នាំមុន ប៉ុន្តែតិចជាងការរំពឹងទុករបស់អ្នកវិភាគដែលបានព្យាករណ៍ថាមានចំនួន ១១៥.២ពាន់លានដុល្លារអាមេរិក។

    លោក Brian Olsavsky នាយកគ្រប់គ្រង់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Amazon បានលើកឡើងថា ប្រាក់ចំណូលរបស់ Amazon អាចនឹងបន្តថយចុះក្នុងកម្រិតទាបបន្ថែមទៀតនៅក្នុងត្រីមាសបន្ទាប់ ដោយសារតែមនុស្សមួយចំនួនអាចចាកចេញពីផ្ទះបាន ដូច្នេះ តម្រូវការ តាមអនឡាញក៏មានការធ្លាក់ចុះទៅតាមហ្នឹងផងដែរ។ មួយវិញទៀត បើទោះបីជាបច្ចុប្បន្នមេរោគថ្មីនៃកូវីដ១៩ កំពុងផ្ទុះខ្លាំងក្ដី ក៏ប៉ុន្តែ មនុស្ស ជាច្រើនទទួលបានការចាក់វ៉ាក់សាំង និងត្រូវបានអនុញ្ញាតឱ្យចេញពីផ្ទះ ដូច្នេះរាល់ការបញ្ជាទិញតាមអនឡាញក៏មានការធ្លាក់ចុះ

    លោក Brian Olsavsky បានរំពឹងទុកថា នៅត្រីមាសទី៣ ឆ្នាំនេះ Amazon អាចនឹងរកចំណូលបានត្រឹមតែ ១០៥ពាន់លានដុល្លារ អាមេរិកប៉ុណ្ណោះ។

    គួរបញ្ជាក់ផងដែរថា កាលពីដើមខែកក្កដានេះ លោក Jeff Bezos ស្ថាបនិក និងជាមេធំរបស់ Amazon បានសម្រេចចិត្តដាក់ចេញពី តំណែង CEO ជាផ្លូវការ និងបានប្រគល់ការងារទៅឱ្យលោក Andy Jassy ដែលជាអ្នកគ្រប់គ្រង់ និងដឹកនាំក្រុមហ៊ុនផ្ដល់សេវាកម្ម Cloud របស់ Amazon ដែលមានឈ្មោះ AWS ជាអ្នកកាន់កាប់ជំនួសវិញម្ដង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ