• ព្រឹកនេះវៀតណាមប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន៤,៩៩២ករណី និងស្លាប់១៥៩នាក់បន្ថែមទៀត, សរុបអ្នកស្លាប់កើនដល់១០២២នាក់

    (ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ (សម្រាប់ព្រឹកនេះ) នៃជំងឺកូវីដ១៩ ចំនួន ៤,៩៩២ករណី និងស្លាប់១៥៩នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់សរុប ១០២២នាក់ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

    ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ ០៥ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជា ចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងតែឯងរហូតដល់ ២,៧៤០នាក់។ បើតាមអាជ្ញាធរសុខាភិបាលវៀតណាម អ្នកស្លាប់ ១៥៩នាក់បន្ថែមទៀត នៅចន្លោះពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ក៏ត្រូវបានរាយការណ៍ផងដែរ។

    សរុបមកវិញ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១៣៣,៤០៥នាក់ ក្នុងនោះជាសះស្បើយ ៣១,៧៨០នាក់ និងស្លាប់ ១,០២២នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ