• ក្រុមហ៊ុន Tesla បានយល់ព្រមបង់ប្រាក់ ១.៥ពាន់លានដុល្លាដល់ម្ចាស់រថយន្ត Model S ដើម្បីបញ្ចប់បណ្ដឹង

    (អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក និងកំពុងឈានមុខគេ Tesla បានយល់ព្រមបង់ប្រាក់ចំនួន ១.៥ពាន់លាន ដុល្លារ អាមេរិក ដើម្បីបញ្ចប់រឿងក្ដីមួយពាក់ព័ន្ធនឹងការកាត់បន្ថយចំនួនវ៉ុល របស់អាគុយមកនៅក្នុងកម្រិតមួយទាប។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

    តុលាការអាមេរិកប្រចាំតំបន់សាន់ហ្វ្រាន់ស៊ីស្កូបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Tesla បានធ្វើការ Update នូវ Software រថយន្ត Model S ដោយក្រោយពី Update បានធ្វើឱ្យកម្លាំងថាមពលរបស់អាគុយរថយន្តម៉ូដែលនេះថយចុះ ដូច្នេះហើយទើបពួគេដាក់ពាក្យបណ្ដឹង ដើម្បី ឱ្យក្រុមហ៊ុនធ្វើការដោះស្រាយ។

    តុលាការបានរកឃើញថា ពិតជាមានករណីដូចការចោទប្រកាន់របស់ម្ចាស់រថយន្តខាងលើនេះមែន ដូច្នេះហើយក៏សម្រេចឱ្យក្រុមហ៊ុន Tesla បង់ប្រាក់សំណងដល់ម្ចាស់រថយន្ត ដើម្បីបញ្ចប់បណ្ដឹង ហើយនៅដើមសប្ដាហ៍នេះ ក្រុមហ៊ុន Tesla ក៏បានយល់ព្រមបង់ប្រាក់ តាម ការទាមទាររបស់ម្ចាស់រថយន្ត។

    យោងតាមឯកសាររបស់តុលាការបានបញ្ជាក់ឱ្យដឹងថា ម្ចាស់រថយន្តដែលជួបបញ្ហាខាងលើនេះ នឹងទទួលបាន ៦២៥ដុល្លារអាមេរិក ក្នុងម្នាក់ៗ ដោយក្នុងនោះមានរថយន្តចំនួន ១៧៤៣គ្រឿងបានរងផលប៉ះពាល់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ