• មីយ៉ាន់ម៉ា ដង្ហោយសុំជំនួយពីសហគមន៍អន្តរជាតិ យកមកដោះស្រាយវិបត្តិកូវីដ-១៩

    (រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងស្វែងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីយកមកដោះស្រាយវិបត្តិ COVID-19 ខណៈចំនួនអ្នកឆ្លង និងស្លាប់ដោយសារ ជំងឺដ៏កាចសាហាវមួយនេះកើនឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ នេះបើតាមការប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២១។

    ប្រជាជនមីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិគ្រប់ទិស រាប់ចាប់ពីភាពចលាចលនៃនយោបាយ អំពើហិង្សា រួមទាំងការឆ្លងរាលដាលនៃ COVID-19 រហូតដល់ ក្រុមអ្នកស្ម័គ្រចិត្តត្រូវចុះទៅយកសាកសពអ្នកស្លាប់នៅតាមផ្ទះសឹងតែជារៀងរាល់ថ្ងៃ។ សារព័ត៌មានរដ្ឋ Global New Light បានរាយការណ៍ថាប្រឈមមុខនឹងវិបត្តិ ទាំងនេះ មេដឹកនាំរដ្ឋាភិបាលយោធា លោក មីន អោង ហ្លេង បានស្នើសុំជំនួយបន្ទាន់ពីសហគមន៍អន្តរជាតិ ជាពិសេសពីអាស៊ានតែម្ដង។ «កិច្ចខិតខំប្រឹងប្រែងកំពុង ធ្វើឡើងជាមួយអាស៊ាន និងបណ្ដាប្រទេសជាមិត្តដទៃ»។ នេះជាការបញ្ជាក់យ៉ាងខ្លីរបស់ Global New Light ដោយមិនបានលម្អិតអ្វីបន្ថែមឡើយ។

    គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers មីយ៉ាន់ម៉ាមានអ្នកឆ្លង COVID-19 សរុប ២៨៤,០៩៩នាក់ ក្នុងនោះស្លាប់ ៨,២១០នាក់ និងជាសះស្បើយឡើងវិញ ១៩៧,៩៩៤នាក់ ខណៈមនុស្ស ១.៧៥លាននាក់បានទទួលការចាក់វ៉ាក់សាំងបង្ការ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ