• តារាស្រី Mina សមាជិក AOA រួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង មិនបានសម្រេច

    (កូរ៉េ)៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា តារាចម្រៀងស្រីស្រស់សោភា Kwon Mina សមាជិកក្រុមចម្រៀង AOA បានប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែត្រូវបានគេប្រទះឃើញ និងបញ្ចូនទៅកាន់មន្ទីរពេទ្យ ខណៈរហូតមកទល់នឹងពេលនេះ ត្រូវបានបញ្ជាក់ថា រួចផុតពីសេចក្តីស្លាប់ ប៉ុន្តែនៅសន្លប់បាត់បង់ស្មារតី មិនទាន់ដឹងខ្លួននៅឡើយ។

    បើតាមការចេញផ្សាយ ពីសារព័ត៌មាន Koreaboo នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា Kwon Mina បានប៉ុនប៉ងសម្លាប់ខ្លួននៅក្នុងផ្ទះរបស់នាង ប៉ុន្តែត្រូវបានអ្នកស្គាល់នាងប្រទះឃើញ ហើយក៏ប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ប្រភពបានបន្តថា ដំបូងឡើយអ្នកស្គាល់តារាស្រីរូបនេះ មានការព្រួយបារម្ភពីស្ថានភាពរបស់នាង ព្រោះតែមិនអាចទំនាក់ទំនងទៅនាងបាន ហើយក៏សម្រេចចិត្តទៅផ្ទះរបស់នាង ស្រាប់តែប្រទះឃើញនាង កំពុងសន្លប់បាត់បង់ស្មារតីតែម្តង ហើយក៏បានហៅភ្នាក់ងារសង្គ្រោះបន្ទាន់ ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

    បន្ទាប់ពីទៅដល់មន្ទីរពេទ្យ នៅពេលនេះតារាស្រី Kwon Mina បានរួចផុតពីសេចក្តីស្លាប់ហើយ ប៉ុន្តែនៅសន្លប់មិនទាន់ដឹងស្មារតីនៅឡើយ។ ជាមួយគ្នានេះ អ្នកតំណាងរបស់តារាស្រី Mina មិនទាន់បញ្ជាក់លំអិតបន្ថែម អំពីស្ថានភាពរបស់នាងឡើយ ហើយគេក៏មិនទាន់ដឹង ពីមូលហេតុដែលតារាស្រីរូបនេះ សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងនោះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ