• អាហារូបករណ៍ល្បីៗទាំង ៥ និស្សិតកម្ពុជា និយមដាក់ទៅសិក្សាបន្តនៅក្រៅប្រទេស

    ការទៅសិក្សានៅបរទេសគឺជាគោលដៅនិងក្តីសុបិន្តមួយរបស់និស្សិតកម្ពុជាជាច្រើននាក់។ បញ្ហាផ្នែកហិរញ្ញវត្ថុ នៅតែជាឧបសគ្គចម្បងដែលនិស្សិតជាច្រើនកំពុងប្រឈមមុខ។ អាហារូបករណ៍យ៉ាងពេញលេញ ផ្តល់ដោយប្រទេសនានានៅជុំវិញពិភពលោក អាចជួយកាត់បន្ថយបន្ទុកផ្នែកហិរញ្ញវត្ថុ កំពុងរង់ចាំនិស្សិតកម្ពុជា។ ខាងក្រោមនេះជា អាហារូបករណ៍ល្បីៗនិស្សិតកម្ពុជានិយមដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស។

    ១. អាហារូបករណ៍ ម្ចាស់ក្សត្រីថៃ Maha Chakri Sirindhorn

    អាហារូបករណ៍ ផ្តល់ដោយម្ចាស់ក្សត្រីថៃ Maha Chakri Sirindhorn សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅសកលវិទ្យាល័យឯកជន និងរដ្ឋល្បីៗ នៅប្រទេសថៃ។

    ២. អាហារូបករណ៍ IL WOO

    អាហារូបករណ៍ IL WOO ផ្តល់ឱកាសដល់និស្សិតកម្ពុជាទៅសិក្សាផ្នែកវិស្វករ នៅសកលវិទ្យាល័យ Inha នៃសាធារណរដ្ឋ កូរ៉េ។ អាហារូបរណ៍នេះ ផ្តល់ជូនសម្រាប់និស្សិតដែលកំពុងសិក្សានៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

    ៣. អាហារូបករណ៍ KOICA

    អាហារូបករណ៍ KOICA ផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ សម្រាប់និស្សិតកម្ពុជាដែលមានបំណងទៅសិក្សានិងផ្លាស់ប្តូរបទពិសោធន៍នៅប្រទេសកូរ៉េ។

    ៤. អាហារូបករណ៍ AUN/Seed Net

    អាហារូបករណ៍ AUN/Seed Net ផ្តល់ដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈ JICA សម្រាប់និស្សិតកម្ពុជា ទៅសិក្សានៅសកលវិទ្យាល័យកំពូលៗទាំង១៤ នៅប្រទេសជប៉ុន។

    ៥. អាហារូបករណ៍ Chevening

    អាហារូបករណ៍ Chevening ផ្តល់ដោយរដ្ឋាភិបាលនៃចក្រភពអង់គ្លេស សម្រាប់និស្សិតកម្ពុជា បន្តការសិក្សាថ្នាក់បណ្ឌិតរយៈពេល ១ឆ្នាំនៅសកលវិទ្យាល័យណាមួយក៏បាន នៅចក្រភពអង់គ្លេស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ