• ក្តៅៗ!!!​​ រាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា ត្រូវដាក់បំរាមគោចរជាថ្មីពីម៉ោង២១:00 ដល់ម៉ោង ៣ ទៀប ភ្លឺ

    សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាន សម្រេចដាក់ចេញបម្រាមគោចរពីចន្លោះម៉ោង ២១:00 (ម្ភៃមួយ) ដល់ម៉ោង ៣ ទៀបភ្លឺ សម្រាប់ភូមិសាស្តទាំងមូល ឬផ្នែកណាមួយ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស សម្រាប់រាជធានីភ្នំពេញ ទីរួមខេត្ត និងទីប្រជុំជននានា រយៈ ពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី (ម្ភៃបី និងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

    ។ ក្នុងការអនុវត្តបម្រាមគោចរនេះ គណៈអភិបាលរាជធានី -ខេត្ត ត្រូវ យកចិត្តទុកដាក់ធានាឱ្យបាននូវការធ្វើដំណើរ និងការធ្វើសកម្មភាពការងារចាំបាច់មួយចំនួន ជាអាទិ៍ការធ្វើដំណើ ររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការធ្វើដំណើរដោយមូលហេតុ សុខភាពបន្ទាន់, ការដឹកជញ្ជូ នទំនិញ និងគ្រឿងឧប ភោគបរិភោគ ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្រ របស់រដ្ឋ សេវាសង្គ្រោះបន្ទាន់ និងរស់វាសុខា ភិបាលទាំងរដ្ឋ និងឯកជន, ឱសថស្ថាន, សេវាពន្លត់ អគ្គិ ភ័យ, សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតសេវាប្រតិបត្តិការផ្នែកទូរគមនាគមន៍, ទីតាំងផលិតគ្រឿងឧបភោគ បរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ- ១៩ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ី ហ្សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀតស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស, សេវាសណ្ឋាគារ និងផ្ទះសំណាក់ ការបំពេញកាតព្វកិច្ចដែលបមើ ផលប្រយោជន៍សាធារ ណៈ និងករណីចាំបាច់ ឬសេវាសាធារណៈចាំបាច់ដទៃ ទៀត។

    រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស សកម្ម ភាពការងារ មុខរបរ និងអាជីវកម្មដែល ត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺង ម៉ាត់ ជាអាទិ៍កាតព្វកិច្ច ពាក់ម៉ាស និងកាតព្វ កិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បី សម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិ ភាពផ្នែកសុខាភិបាលផ្សេងទៀត៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ