• Paris Hilton ចេញមុខបកស្រាយការពិត ក្រោយធ្លាយដំណឹងថា មានកូនទាំងមិនទាន់រៀបការ

    (អាមេរិក)៖ តារាម៉ូដែលដ៏ល្បីជនជាតិអាមេរិកនាង Paris Hilton ត្រូវបានគេស្គាល់ថា ជានារីឯករាជ្យម្នាក់ក្នុងវិស័យហូវីវូដ ដែលទទួលបានជោគជ័យយ៉ាងខ្លាំង ជាមួយអាជីពសិល្បៈរបស់នាង ក្នុងអំឡុងពេលជីវិតយុវវ័យ រហូតបានសល់ទ្រព្យសម្បត្តិមហាសាលដូចបច្ចុប្បន្ន។ ដោយឡែកថ្មីៗនេះ ស្រាប់តែមានដំណឹងថា តារារូបនេះកំពុងពពោះទាំងដែលមិនទាន់មានប្តីផងនោះ ខណៈការលើកឡើងបែបនេះ ត្រូវបាន Paris Hilton ចេញមុខមកបកស្រាយភ្លាមៗ ដោយអះអាងថា មិនមែនជាការពិត។

    បើតាមការចេញផ្សាយពីសារព័ត៌មាន Yahoo នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈការចូលរួមក្នុងបទសម្ភាសន៍មួយ Paris Hilton បានលើកឡើងថា នៅពេលដែលនាងភ្ញាក់ពីដំណេក ស្រាប់តែទទួលបានសារជាច្រើន ដែលចោទសួរ និងឲ្យនាងបកស្រាយពីពាក្យចចាមអារ៉ាមដែលលើកឡើងថានាងកំពុងពពោះ។ តាមរយៈនោះ Paris Hilton បានអះអាងថា «ខ្ញុំមិនមែនពពោះនោះទេ គឺរង់ចាំដល់ពេលដែលខ្ញុំរៀបការហើយ ទើបរឿងនេះអាចកើតឡើង»។

    តារាម៉ូដែលស្រីកញ្ញា Paris Hilton បានបន្ថែមថា នាងមិនដឹងនោះទេ ថាតើពាក្យចចាមអារ៉ាមនេះកើតឡើងដោយរបៀបណា? ខណៈជាធម្មតា រាល់ពេលតារាល្បីៗចេញទៅក្រៅ និងមានស្លៀកសម្លៀកបំពាក់ធំៗ រលុងៗ គឺតែងតែមានមតិលើកឡើងថា ទំនងមានផ្ទៃពោះជាដើម ហើយសម្រាប់ Paris Hiton ប្រហែលជាមកពីមូលហេតុនាងគ្រងសម្លៀកបំពាក់រលុងៗចេញក្រៅហើយ បាននាំឲ្យមានពាក្យចចាមអារ៉ាមបែបនេះ។

    គួរជម្រាបថា ត្បិតឈានដល់វ័យ៤០ឆ្នាំហើយក្តី តែតារាម៉ូដែលល្បី កញ្ញា Paris Hilton នៅមិនទាន់មានដំណឹងចង់បានស្វាមីឡើយ។ បច្ចុប្បន្នតារាស្រីរូបនេះ មានប្រាក់សរុបចំនួន១០០លានដុល្លារ, ក្រៅពីធ្វើជាតារាម៉ូដែលដ៏មានប្រជាប្រិយភាព នាងគឺជាផលិតករ, អ្នកច្នៃម៉ូតសម្លៀកបំពាក់ និងអ្នកជំនួញម្នាក់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ