• ចោរឥណ្ឌា ប្រើល្បិចជំរិតទារប្រាក់តាមកុំព្យូទ័រនៅឥណ្ឌាផ្ទេរមកកម្ពុជា

    មានមនុស្សចំនួនបីនាក់ ទាំងកូនចៅនិងមេខ្លោងជនជាតិឥណ្ឌា ត្រូវបាន​ប៉ូលីស​ឥណ្ឌា​ចាប់ខ្លួន​ ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធើណិតដែលបានផ្ទេរចូលមកក្នុងកុងធនាគារ​នៅ​ប្រទេស​កម្ពុជា​ ដែលចុះផ្សាយដោយសារព័ត៌មានឥណ្ឌា NDTV ​ថ្ងៃ​ទី ​២​៧​ ​ខែក​ក្ដ​ដា​ ​ឆ្នាំ​២​០​២​១ ។

    ដំណើរដើមទងនៃប្រតិបត្តិការជាក្រុមរបស់ពួកគេទាំងបី ត្រូវបានប្រភព​ខាងលើរៀបរាប់ដូចតទៅគឺ «​ដំបូងជនល្មើស​ប្រើ​សេចក្តីជូនដំណឹង​ក្លែងក្លាយ​របស់​ប៉ូលីស​ ​និង​ផ្ទាំង​គេហទំព័រ​ដែល​ផុស​ចេញ​ដោយឯកឯង​នៅ​ក្នុង​កុំព្យូទ័រ​ ឬហៅថា (browse​r ​pop​-​up​ ​window​ ) ​ដើម្បី​ជំរិត​យក​លុយ​ពី​ប្រជាជន​ឥណ្ឌា​ដោយ​សរសេរបន្លំថា​ វា​ជា​លុយ​ពិន័យ​អ្នកមើល​គេហទំព័រ​អាសអាភាស​ ​ដែល​ត្រូវ​បាន​ហាមឃាត់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។​ ជនរងគ្រោះ​តម្រូវ​ឱ្យ​បង់​ប្រាក់​ចំនួន​ ​៣​០០០ ​រូពី​។​ »

    លោក​ ​An​i​e​s​h​ Ro​y​ ​ម​ន្រ្តី​ប៉ូលីស​ជាន់ខ្ពស់​លើកឡើង​ថា​៖ ​«ការ​ស៊ើប​អ​ង្គេ​ត​ត្រូវ​បាន​ចាប់ផ្តើម​ ​នៅពេលដែល​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​រងគ្រោះទាំងនោះទៅ​រាយការណ៍​ទៅ​ប៉ូលីស​ ​ពាក់ព័ន្ធ​នឹង​ការ​បិទ​រាល់​ឯកសារ​របស់​ពួកគេ​ដោយសារ​ការ​មើល​រឿង​អាសអាភាស​នៅ​លើ​កុំព្យូទ័រ​របស់​ពួកគេ​នៅឯតណ្ឌា។»

    មន្ត្រី​ស៊ើប​អង្កេត​បញ្ជាក់បន្ថែមសាច់រឿង​ថា​ «ពួកជនល្មើស​ប្រើប្រាស់តិចណូឡូជី តាម​ប្រព័ន្ធ ​UPI payment និង​ QR ​code​​ ដើម្បី​ជំរិត​ទា​លុយ​ពី​ប្រជាជន​ស្លូតត្រង់​ ​ហើយ​លុយ​ទាំងនោះ​ត្រូវ​បាន​ផ្ទេរ​មក​ ប្រទេសកម្ពុជា​ ដោយ​ប្រើ​គណនី​ធនាគារ​ ២​០​ ផ្សេងគ្នា​។​»

    ​នៅ​ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត​ ​ប៉ូលីស​បាន​រក​ឃើញ​ការ​ជូនដំណឹង​លោត​នៅ​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​នែ​ត​មាន​ប្រ​ព​ភ​មកពី​បរទេស​។​ ​នៅពេល​ប៉ូលីស​តាមដានដឹងពី​ប្រ​ព​ភ​ចរន្ត​រ​លុយ​ ​រក​ឃើញ​ថា​ ករណី​ការ​ជំរិត​ទា​ប្រាក់​ត្រូវ​បាន​ផ្ទេ​រទៅ​គ​ណនីធនាគារ​ផ្សេងៗ​គ្នា​ក្នុង​រដ្ឋ​មួយនៅឥណ្ឌាឈ្មោះថា ​T​am​i​l​ N​a​d​u​ ។​

    ក្រុម​ប៉ូលីស​ ក៏បាន​ធ្វើសកម្មភាពដល់​រដ្ឋ​នោះ ​និង​រក​ឃើញ​ ​គ​ណី​បាន​បើក​ដោយ​ប្រើ​អាស័យ​ដ្ឋា​ន​ក្លែងក្លាយ​ពិតមែន។​ ក្រុម​ប៉ូលីស​បាន​នៅ​បន្ត​ស្រាវជ្រាវ​អស់​រយៈពេល​មួយ​ស​ប្តាហ៍ក៏​ចាប់បាន​មនុស្សបីនាក់​ ​រួម​ទាំង​ជា​មេ​ក្លោង​រស់នៅ​ក្នុង​តំបន់​នេះ​តែម្តង​។​

    យោងតាមចម្លើយសារភាពរបស់ជនល្មើសនិយាយថា​ ​ការ​ជូនដំណឹង​ក្លែងក្លាយ​របស់​ប៉ូលីស​ ​និង​ការ​ជ្រើស​គោលដៅ​គឺ​ត្រូវ​បាន​ធ្វើ​ដោយ​ប្អូនប្រុស​គេឈ្មោះ​ B C​hand​r​a​k​ant​ ​a​l​i​as​ C​hand​ru ​ដែល​រស់នៅ​ ​ប្រទេស​កម្ពុជា​។​

    បើ​តាម​ការស្រាវជ្រាវ​របស់​ប៉ូលីស​មកទល់​ពេលនេះ​ ​លុយ​ដែល​បាន​មកពី​ការ​បន្លំ​ត្រូវ​បាន​ផ្ញើ​ទៅ​ ២​០ ​គ​ណនីធនាគារ​ចន្លោះ​ខែកុម្ភៈ​ដល់ ខែមិថុនា​ឆ្នាំ ​២​០​២​១​ ​ដោយ​ប្រើប្រាស់ការ​ជូនដំណឹង​ក្លែងក្លាយ​សរុបទឹកប្រាក់​​ ​៣​ ​លាន​រូពី​ (ខ្ទង់​៤​ ​សែន​ដុល្លារ​)។​

    ជនល្មើសម្នាក់ក្នុងចំណោមពួកបាននិយាយបន្ថែមទៀត​ថា​ ​ប្អូន​ប្រុសបង្កើតគេឈ្មោះ ​C​hand​ru ​បាន​ដក​លុ​ញទាំងនោះ​ចេញពី​ធនាគារ​តាមរយៈ​ ​Crypt​o​ ប៉ុន្តែប្រភពព័ត៌មានមិនបង្ហាញឈ្មោះ Crypt​o នោះ។

    ករណី​នេះ​ក៏​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​បន្ត​ដើម្បី​ស្វែងរក​ប្រភព​ចរាចរណ៍​លុយ​ទាំងអស់​នោះ​មក​វិញ និងចាត់វិធានការទៅតាមបទល្មើសដែលពួកគេប្រព្រឹត្តិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ