• ព្យុះទីហ្វុង Nepartak បោកបក់លើខេត្ត Miyagi របស់ជប៉ុន និងបង្កឲ្យមានការរអិលបាក់ដី

    (តូក្យូ)៖ ព្យុះទីហ្វុង ណេផាតាក់ (Nepartak) បានរំកិលមកដល់ភាគខាងជើង និងឦសានរបស់ជប៉ុន ហើយបោកបក់យ៉ាងសន្ធប់លើខេត្ត មីយ៉ាហ្គិ (Miyagi) ខណៈវាត្រូវបានគេរំពឹងថា នឹងបន្តឆ្ពោះទៅកាន់ទីក្រុងតូក្យូថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

    នៅពេលមកដល់ខេត្ត Miyagi ជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ព្យុះទីហ្វុង Nepartak បានបង្កឲ្យមានការរអិលបាក់ដី និងរលកសមុទ្រខ្ពស់ៗចាប់ពីវេលាម៉ោង ៦៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងតូក្យូ)។ Nepartak នឹងឆ្លងកាត់ភាគឦសាន និងខាងជើងជប៉ុន ព្រមទាំងទីក្រុងតូក្យូ ហើយរំកិលហួសទៅកាន់ដែនសមុទ្រជប៉ុន (Sea of Japan) តែម្តង។

    បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ព្យុះទីហ្វុង Nepartak នឹងអាចបង្កឲ្យមានភ្លៀងធ្លាក់គ្របដណ្តប់លើតំបន់ភាគឦសានជប៉ុន ក្នុងកម្រិតរហូតដល់ ១០០មីលីម៉ែត្រ នៅរយៈពេល ២៤ម៉ោងខាងមុខ។ យ៉ាងណាក៏ដោយ មិនទាន់មានរបាយការណ៍ អំពីទំហំនៃការខូចខាត ឬចំនួនមនុស្សរងគ្រោះ ត្រូវបានបញ្ជាក់នៅឡើយទេ។ ដោយឡែកសម្រាប់ ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ក៏បានរងផលប៉ះពាល់មួយចំនួនផងដែរ ក្នុងនោះការប្រកួតខ្លះត្រូវបានលើកពេលវិញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ