• Man Utd ប្រកាសពីការទិញបានខ្សែការពារ Varane ផ្លូវការហើយ ក្រោមតម្លៃ ៣៤លានផោន

    (មេនឆេស្ទើ)៖ នៅពេលនេះក្លិបបិសាចក្រហម Manchester United បានឈានដល់ការចុះកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំជាមួយកីឡាករបារាំង Raphael Varane ជាផ្លូវការហើយ ក្រោមតម្លៃខ្លួនប្រមាណ ៣៤លានផោន និងអាចកើនដល់ ៤២លានផោនថែមទៀតផងនៅទឹកដី Old Trafford។

    ការពិនិត្យសុខភាពរបស់ Varane ត្រូវបានធ្វើឡើងចប់សព្វគ្រប់ហើយនៅថ្ងៃអង្គារ ទី២៧ ខែកក្កដាម្សិលមិញនេះ នៅពេលដែលសមាជិកឈ្នះពាន World Cup 2018 ជាមួយបារាំងលេងបាន ៣៦០ប្រកួតក្នុងរយៈពេល ១០ឆ្នាំជាមួយក្លិប Real Madrid។

    កីឡាករខ្សែការពារកម្ពស់បាន Raphael Varane ធ្លាប់ឈ្នះពានលីគអេស្ប៉ាញ La Liga បាន ៣ដង បន្ថែមលើពានធំប្រចាំទ្វីបអឺរ៉ុប UEFA Champions League បាន ៤ដងផងដរ ដ្បិតរកបាន ១៧គ្រាប់ផងដែរ។

    មែនទែនទៅ Varane គឺជាអតីតកូនសិស្សរបស់លោក Sir Alex-Ferguson មុនផ្ទេរចេញទៅក្លិបអេស្ប៉ាញ Real Madrid ក្រោយត្រូវបានត្រឡប់មកលេងនៅទឹកដី Old Trafford វិញជាលើកទី២ ពេល Jadon Sancho បានដល់មុនគេ ក្រោមតម្លៃ ៧៣លានផោនពីក្លិប Borussia Dortmund លេងនៅ Bundesliga៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ