• អត្តពលិកម្ចាស់ផ្ទះជប៉ុន ឡើងឈរកំពូលតារាងមេដាយវិញនៅ Tokyo 2020 ក្រោយឈ្នះមេដាយមាសបាន ១០គ្រឿង

    (តូក្យូ)៖ គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមកីឡាករ-កីឡាការិនីម្ចាស់ផ្ទះជប៉ុន ដណ្តើមបានមេដាយមាសកើនដល់ ១០គ្រឿងច្រើនជាងគេ ដើម្បីឡើងទៅឈរនៅកំពូលតារាងមេដាយនៅ Tokyo Olympics 2020 ជាបណ្តោះអាសន្នវិញ។

    ជប៉ុន ដែលជាម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅលើកទី២ នេះ បានឈ្នះមេដាយសរុបបាន ១៨គ្រឿងដោយក្នុងនោះមាស១០ ប្រាក់៣ និងសំរិទ្ធ ៥គ្រឿង តាមពីក្រោយដោយអាមេរិកឈ្នះបាន ២៥គ្រឿងមេដាយក្នុងនោះ មាស៩ ប្រាក់៨ និងសំរិទ្ធ៨ នៅពេលចិនឈរនៅលេខ៣ មានមេដាយមាស៩ ប្រាក់៥ និងសំរិទ្ធ៧ សរុប២១គ្រឿង។

    តែយ៉ាងណា ក្នុងនាមជាម្ចាស់ផ្ទះជប៉ុន មានកីឡាករ-កីឡាការិនីប្រកួតប្រជែងមេដាយ ៥៥២នាក់ឈរនៅលំដាប់ទី២ បន្ទាប់ពីអាមេរិកដែលបញ្ជុនមក ៦១៣នាក់ គ្រាដែលអូស្រ្តាលី ឈរនៅលេខ៣ បញ្ជូនអត្តពលិកមក ៤៧៨នាក់ និងចិន ៤០៦នាក់ នៅពេលកម្ពុជា បញ្ជូនទៅ ៣នាក់ផងដែរលើ ២ប្រភេទកីឡារួមមាន ហែលទឹក និងអត្តពលកម្ម។

    ការប្រកួតប្រជែងមេដាយកំពុងត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញជារៀងរាល់ថ្ងៃ ដោយពុំទាន់មានប្រភេទកីឡាណាមួយបានបញ្ចប់នៅឡើយទេ ក្នុងចំណោម ៣៣ប្រភេទកីឡា ចែកចេញជា ៣៣៩វិញ្ញាសាសរុបដែលមានអត្តពលិកសរុប ១១៣២៦នាក់មកពី ២០៥ប្រទេសចូលរួមនៅ Tokyo Games 2020 លើកទី៣២ នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ