• ល្អ! ក្រសួង នឹងអនុញ្ញាតឱ្យគ្រឹះស្ថាន-ឱសថស្ថានឯកជន នាំចូលវ៉ាក់សាំងកូវីដ ដើម្បីចែកចាយទូទាំងប្រទេស

    ក្រសួងសុខាភិបាលសូមជម្រាបជូនលោក លោកស្រីជ្រាប ថា៖ ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលនឹងអនុញ្ញាតឱ្យគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថអាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយប្រតិបត្តិ ឱ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្ដុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំង ដើម្បី ធានាឱ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

    អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដែលមាន បំណងនាំចូលវ៉ាក់សាំងកូវីដ-១៩ ត្រូវរៀបចំឯកសារសុំនាំចូលតាមបែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ