• សាច់ក្របីបង្កក ១ទូកុងតឺន័រទៀត ដែលនាំចូលពីប្រទេសឥណ្ឌា មានផ្ទុកវីរុសកូវីដ១៩, សាច់ក្របីបង្កកសរុប៣ កុងតឺន័រត្រូវដុតបំផ្លាញចោល

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ពីការរកឃើញសាច់ក្របីបង្កក នាំចូលពីប្រទេសឥណ្ឌា ១កុងតឺន័រទៀត ដែលមានផ្ទុកវីរុសកូវីដ១៩ ដែលត្រូវដុតបំផ្លាញចូល។ សរុបសាច់ក្របីបង្កកទាំងអស់ចំនួន៣កុងតឺន័រ ក្នុងចំណោម៥កុងតឺន័រ ដែលរកឃើញថា មានផ្ទុកជំងឺកូវីដ១៩នេះ។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដានេះ។

    សូមជម្រាបថា ក្រសួងសុខាភិបាល បានធ្វើតេស្តរកឃើញសាច់ក្របីបង្កកនាំចូលពីប្រទេសឥណ្ឌចំនួន៥កុងតឺន័រ របស់ក្រុមហ៊ុនចំនួន២ ក្នុងនោះរកឃើញមានជំងឺកូវីដ១៩ ចំនួន៣កុងតឺន័រ។

    សាច់ក្របីបង្កកទាំង៣កុងតឺន័រ ដែលរកឃើញមានវីរុសកូវីដ១៩នេះ ត្រូវដុតកម្ទេចចោល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ