(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី B.1.617.2 ឬហៅថា ដែលតា (Delta) ចំនួន ៣៩ករណីបន្ថែមទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
យោងតាមសេចក្តីជូនព័ត៌មាន ដែលទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ករណីមេរោគកូវីដ១៩ បំប្លែងថ្មី ដែលរកឃើញនេះ មាន ២១ករណី ជាអ្នកដំណើរមកពីប្រទេសថៃ, ៤នាក់ ជាបុគ្គលិកសុខាភិបាល, ប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់។
សូមអានព័ត៌មានលម្អិតក្នុងឯកសារខាងក្រោម៖