• ថៃ រកឃើញអ្នកឆ្លងកូវីដ-១៩ «១៥,៣៧៦នាក់ក្នុង១ថ្ងៃ» និងអ្នកជំងឺ ៨៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

    (បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានប្រកាសនៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា អ្នកឆ្លងជំងឺ COVID-19 រហូតដល់ ១៥,៣៧៦នាក់ទៀត ត្រូវបានរកឃើញនៅក្នុងកំលុងពេល ២៤ម៉ោងមុននេះ ដែលវាជាកំណត់ត្រាខ្ពស់ថ្មីមួយទៀត មិនធ្លាប់មានពីមុនមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation។

    នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៥,៣៧៦នាក់ខាងលើនេះ ១,០៤១នាក់ ត្រូវបានរកឃើញនៅតាមពន្ធនាគារ។ បន្ថែមពីនេះនៅក្នុងរយៈពេល ២៤ម៉ោងដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ៨៧នាក់ទៀតបាត់បង់ជីវិត និងអ្នកជាសះស្បើយ ៦,៧៨២នាក់ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

    គួរបញ្ជាក់ថា ក្រោយការបូកសរុបតួលេខថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅប្រទេសថៃកើនឡើងដល់ ៥១២,៦៧៨ករណី ក្នុងនោះមានអ្នកស្លាប់ ៤,១៤៦នាក់ និងជាសះស្បើយវិញ ៣៤១,៤៧៥នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមចុងសប្តាហ៍មុននេះ ថៃសម្រេចបាន ១៥.៧លានដូស ក្នុងនោះប្រជាជនសរុប ៣.៦៣លាននាក់ (៥.២% នៃចំនួនប្រជាជនថៃសរុប) បានទទួលការចាក់គ្រប់ដូស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ