• David Beckham ត្រូវបានប៉ូលីសអ៉ីតាលីហៅសួរនាំភ្លាមៗ បន្ទាប់ពីអនុញ្ញាតិឲ្យកូនជិះម៉ូតូទឹកលើសមុទ្រ ទាំងមិនទាន់គ្រប់អាយុ

    (អ៉ីតាលី)៖ តារាសម្តែង និងជាអតីតកីឡាបាល់ទាត់ឆ្នើម David Backham នាពេលថ្មីៗនេះ មានរូបភាពប៉ុន្មានសន្លឹក ដែលទម្លាយពីកាសែត The Sun បង្ហាញថា លោកត្រូវបានប៉ូលីសឆ្មាំសមុទ្រអ៊ីតាលីហៅសួរនាំភ្លាមៗ បន្ទាប់ពីបានអនុញ្ញាតិឲ្យកូនប្រុសរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុជិះម៉ូតូទឹកលើសមុទ្រយ៉ាងសប្បាយ ដែលជាការបំពានច្បាប់ក្នុងប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

    បើតាមប្រភពបានឲ្យដឹងថា ដោយផ្អែកទៅតាមច្បាប់នៃប្រទេសអ៊ីតាលី បុគ្គលដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទើបត្រូវបានអនុញ្ញាតិឲ្យជិះម៉ូតូទឹក។ ដោយឡែកកូនប្រុសរបស់ David Beckham គឺយុវជន Cruz ទើបតែមានវ័យ១៦ឆ្នាំប៉ុណ្ណោះ ហើយរូបគេបានជិះម៉ូតូទឹកជាមួយប្អូនស្រីម្នាក់ទៀតឈ្មោះ Harper ដែលមានវ័យទើបតែ១០ឆ្នាំ។

    បន្ទាប់ពីប៉ូលីសហៅអាណាព្យាបាលរបស់ក្មេងទាំងពីរទៅសួរនាំ ទើបប៉ូលីសដឹងថាជាតារាល្បី David Beckham ហើយក្រោយពីសួរនាំ គេក៏ឃើញថាប៉ូលីសបានថតរូប Selfie ជាមួយ David Beckham ដើម្បីទុកជាអនុស្សាវរីយ៍។ តែយ៉ាងណា ប្រភពព័ត៌មានមិនបានបញ្ជាក់នោះទេថា តើកូនរបស់ David Beckham ត្រូវបានផាកពិន័យជាទឹកប្រាក់ប៉ុន្មាន ឬមានកិច្ចសន្យាអ្វីខ្លះនោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ