• តារាម៉ូដែលស្រីទាំង១០រូប មានប្រាក់ច្រើនបំផុត ប្រចាំឆ្នាំ២០២១

    (អាមេរិក)៖ វិស័យម៉ូដែល គឺជាច្រើនឆ្នាំមកហើយ ដែលរហូតមកទល់នឹងបច្ចុប្បន្ននេះ វិស័យម៉ូដែលកាន់តែមានការពេញនិយមជាខ្លាំង នៅទូទាំងពិភពលោក រហូតជំរុញឲ្យមានការប្រារព្ធកម្មវិធីប្រកួតប្រជែងនានា ប្រមូលផ្តុំដោយបេក្ខនារីដែលជាស្រីស្អាតប្រចាំប្រទេសនីមួយៗចូលរួមប្រកួតផងដែរ។ ទន្ទឹមគ្នានេះ បេក្ខនារីដែលបានជាប់ឈ្មោះជា តារាម៉ូដែលក៏ត្រូវបានគដឹងថា រកប្រាក់ចំណូលបានយ៉ាងសន្ធឹកសន្ធាប់ពីអាជីពរបស់ពួកគេ ហើយនៅថ្ងៃនេះ សូមនាំអារម្មណ៍លោកអ្នកមកស្គាល់ តារាម៉ូដែលស្រីល្បីៗនៅទូទាំងពិភពលោកទាំង១០រូប ដែលមានប្រាក់ច្រើនបំផុត ប្រចាំឆ្នាំ២០២១នេះ។

    ខាងក្រោមនេះ គឺជាតារាម៉ូដែលដែលមានប្រាក់ច្រើនបំផុតទាំង១០ ប្រចាំឆ្នាំ២០២១៖

    *ទី១៖ លោកស្រី Slavica Ecclestone មានប្រាក់សរុបចំនួន ១.២ពាន់លានដុល្លារ, លោកស្រី គឺជាតារាម៉ូដែលមកពីប្រទេសក្រូអាត មានសញ្ជាតិអង់គ្លេស-ក្រូអាត។ តារាម៉ូដែលរូបនេះកើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៥៨ ដែលបច្ចុប្បន្នមានអាយុ៦២ឆ្នាំ និងកូនចំនួន២នាក់។

    *ទី២៖ លោកស្រី Victoria Beckham មានប្រាក់សរុបចំនួន ៤៥០លានដុល្លារ,
    លោកស្រី គឺជាតារាម៉ូដែល តន្ត្រីករ និងតារាបង្ហាញម៉ូតសម្លៀកបំពាក់ ដែលមានសញ្ជាតិអង់គ្លេស។ តារាម៉ូដែលរូបនេះកើតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៤ ដែលបច្ចុប្បន្នមានវ័យ៤៦ឆ្នាំ។ លោកស្រីបានរៀបការជាមួយតារាសម្តែង និងជាអតីតកំពូលកីឡាបាល់ទាត់ David Backham និងមានកូនចំនួន៤នាក់។

    *ទី៣៖ លោកស្រី Kathy Ireland មានប្រាក់សរុបចំនួន ៣៦០លានដុល្លារ,
    លោកស្រី គឺជាតារាម៉ូដែល, តារាទូរទស្សន៍, តារាភាពយន្ត និងជាអ្នកជំនួញម្នាក់ ដែលមានសញ្ជាតិអាមេរិក។ តារាស្រីរូបនេះកើតនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ១៩៦៣ ដែលបច្ចុប្បន្នមានវ័យ៥៨ឆ្នាំ។ បច្ចុប្បន្នតារារូបនេះមានកូនចំនួន៣នាក់។

    *ទី៤៖ លោកស្រី Gisele Bündchen មានប្រាក់សរុបចំណួន ៣៦០លានដុល្លារ, លោកស្រី គឺជាតារាម៉ូដែល និងអ្នកជំនួញម្នាក់ ដែលមានសញ្ជាតិប្រេស៉ីល។ តារាស្រីរូបនេះកើតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៨០ ដែលបច្ចុប្បន្នមានវ័យ៣៩ឆ្នាំ។ បច្ចុប្បន្នតារាស្រីរូបនេះមានកូនម្នាក់។

    *ទី៥៖ កញ្ញា Tamare Ecclestone មានប្រាក់សរុបចំនួន៣០០លានដុល្លារ, ក្រៅពីមានអាជីពជាតារាម៉ូដែល នាងក៏ជាពីធីការិនីទូរទស្សន៍មួយរូបផងដែរ។ នាងមានសញ្ជាតិអង់គ្លេស និងកើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៨៤ ដែលបច្ចុប្បន្នមានវ័យ៣៦ឆ្នាំ។ តារាម៉ូដែលរូបនេះ មិនទាន់រៀនការនោះទេ។

    *ទី៦៖ លោកស្រី Jane Holzer មានប្រាក់សរុបចំនួន២០០លានដុល្លារ លោកស្រីគឺជាតារាម៉ូដែល, អ្នកផលិតកម្មវិធីទូរទស្សន៍ និងសិល្បការិនីម្នាក់ ដែលមានសញ្ជាតិអាមេរិក។ លោកស្រីកើតនៅថ្ងៃទីទី២៣ ខែតុលា ឆ្នាំ១៩៤០ ដែលបច្ចុប្បន្នមានវ័យ៨០ឆ្នាំ។ លោកស្រីបានរៀបការ និងបច្ចុប្បន្នតារាស្រីរូបនេះ មានកូនម្នាក់។

    *ទី៧៖ លោកស្រី Juanita Jordan មានប្រាក់សរុបចំនួន១៧០លានដុល្លារ, អតីតតារាម៉ូដែលរូបនេះ មានសញ្ជាតិអាមេរិក។ លោកស្រីកើតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៥៩ ដែលបច្ចុប្បន្នមានវ័យ៦១ឆ្នាំ។ លោកស្រីបានលែងលះជាមួយអតីតស្វាមី គឺ Michael Jordan និងមានកូនចំនួន៣នាក់។

    *ទី៨៖ លោកស្រី Sofia Vergara មានប្រាក់សរុបចំនួន១៦០លានដុល្លារ, ក្រៅពីតារាម៉ូដែលលោកស្រីគឺជាតារាសម្តែង, តារាកំប្លែង, តារាទូរទស្សន៍, ផលិតករ និងអ្នកជំនួញមួយរូប។ លោកស្រីមានសញ្ជាតិកូឡុំប៊ី។ លោកស្រីកើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧២ ដែលបច្ចុប្បន្នមានវ័យ៤៨ឆ្នាំ និងមានកូនម្នាក់។

    *ទី៩៖ កញ្ញា Paris Hilton មានប្រាក់សរុបចំនួន១០០លានដុល្លារ, ក្រៅពីធ្វើជាតារាម៉ូដែលដ៏មានប្រជាប្រិយភាព នាងគឺជាផលិតករ, អ្នកច្នៃម៉ូតសម្លៀកបំពាក់ និងអ្នកជំនួញម្នាក់ផងដែរ។ Paris Hilton មានសញ្ជាតិអាមេរិក ហើយបច្ចុប្បន្នមិនទាន់រៀបការនោះទេ។ តារាស្រីរូបនេះកើតនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៨១ ដែលបច្ចុប្បន្នមានវ័យ៤០ឆ្នាំ។

    *ទី១០៖ លោកស្រី Cindy Crawford មានប្រាក់សរុបចំនួន១០០លានដុល្លារ លោកស្រីគឺជាតារាម៉ូដែល សញ្ជាតិអាមេរិក។ តារាស្រីរូបនេះកើតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៦៦ ដែលបច្ចុប្បន្នមានវ័យ៥៥ឆ្នាំ។ តារាស្រីរូបនេះ បានរៀបការ និងបច្ចុប្បន្នមានកូន២នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ