• ម៉ាឡេស៉ីមានករណីឆ្លងកូវីដ១៩ សរុបលើស១លាននាក់ហើយ

    (គូឡាឡាំពួ)៖ នៅថ្ងៃអាទិត្យនេះ ករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសម៉ាឡេស៉ី បានកើនលើស១លាននាក់ហើយ គិតចាប់តាំងពី ជំងឺនេះបានចាប់ផ្តើមផ្ទុះរាលដាលឡើងដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១។

    នៅថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលម៉ាឡេស៉ី បានប្រកាសពីការរកឃើញ ករណីឆ្លង COVID-19 ចំនួន ១៧,០៤៥នាក់បន្ថែម ដែលជាកំណត់ត្រាថ្មីមួយទៀត។ ក្នុងនោះកន្លែងដែលរាយការណ៍ករណីឆ្លងថ្មីៗច្រើនជាងគេ គឺរដ្ឋសេឡានហ្គ័រ (Selangor) ដែលមាន ៨,៥០០ករណី បន្ទាប់មកគឺទីក្រុងគូឡាឡាំពួដែលមាន ២,០៤៥ករណី និងរដ្ឋកេដាដែលមាន ១,២១៦ករណី។

    គួរបញ្ជាក់ថា តួលេខករណីឆ្លង COVID-19 នៅទូទាំងប្រទេសម៉ាឡេស៉ី សរុបនាពេលបានឡើងដល់ ១,០១៣,៤៣៨នាក់ ក្នុងនោះស្លាប់ជិត៨,០០០នាក់ និងជាសះស្បើយជាង៨០ម៉ឺននាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ ម៉ាឡេស៉ីសម្រេចបាន ១៧លានដូស ក្នុងនោះមនុស្សជាង ៥លាននាក់ ឬស្មើនឹង ១៧ភាគរយនៃប្រជាជនសរុប ចាក់បានគ្រប់ដូស៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ