• Tesla បើកស្ថានីយសាកភ្លើងដំបូងបំផុតនៅអាស៊ីអាគ្នេយ៍ ក្បែរប្រទេសជិតខាងកម្ពុជា

    ក្រុមហ៊ុនឡានអគ្គិសនី Tesla ទើបតែបើកដំណើរការស្ថានីយសាកភ្លើង Supercharger ដំបូងរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ មានទីតាំងនៅប្រទេសសិង្ហបុរី ដែលជាជំហានពង្រីកភូមិសាស្ត្រស្ថានីយសាកភ្លើងឱ្យបានកាន់តែច្រើន ស្របតាមការរីកចម្រើននៃការលក់រថយន្តរបស់ខ្លួន។

    ស្ថានីយដំបូងនេះមានទីតាំងនៅឯផ្សារទំនើប Orchard Central នាប្រទេសសិង្ហបុរី វាមានបំពាក់ដោយ ម៉ាស៊ីនសាកថាមពល V3 Supercharger មានកម្លាំងសាក ២៥០គីឡូវ៉ាត់ និងបើកបម្រើសេវាកម្ម 24/7។

    គួរបញ្ជាក់ថា គិតត្រឹមចុងបញ្ចប់នៃត្រីមាសទី១ នៃឆ្នាំ២០២១ ក្រុមហ៊ុន Tesla មានស្ថានីយសាកភ្លើងសរុបប្រមាណ ២៧០០ ទីតាំង ត្រូវបានដាក់ពង្រាយនៅទូទាំងពិភពលោក ក្នុងនោះ បើរាប់ជាឧបករណ៍សាក មានប្រមាណ ២៥០០០ គ្រឿង ឯណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ