មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានអះអាងថា មេអំបៅខ្មោចចំនួន ៨៤៩ប្រភេទ មានវត្តមាននៅប្រទេសកម្ពុជា។មេអំបៅធម្មតា និងមេអំបៅខ្មោច ពួកវាស្ថិតនៅក្នុងលំដាប់ថ្នាក់សត្វ ល្អិតដែលមានក្រឡាស្លាបរាងដូចស្រកា (Lepidoptera- meaning scale wing)។ យ៉ាងណាក៏ដោយ មនុស្សជាច្រើននៅជុំវិញពិភពលោកចាប់អារម្មណ៍តែចំពោះ មេអំបៅធម្មតា ហើយខ្លាចមេអំបៅខ្មោចទៅវិញ។
មេអំបៅធម្មតា និងមេអំបៅខ្មោចមានតួនាទីសំខាន់ដូចគ្នា នៅក្នុងស្ថានប្រព័ន្ធរបស់យើង។ដោយមេអំបៅខ្មោចមានចំនួនប្រភេទច្រើនលើសលប់ជាងមេអំបៅធម្មតា (រាប់តាមលំដាប់ថ្នាក់ មានរហូតដល់ទៅ ៨៩-៩៤%) ពួកវាសម នឹងទទួលបាននូវការស្រលាញ់ពេញចិត្តពីយើងដូចគ្នា។
មេអំបៅខ្មោចត្រូវបានគេទទួលស្គាល់ថាជាភ្នាក់ងារដំណើរលំអងដ៏មានសារៈសំខាន់ និងជាប្រភពប្រូតេអ៊ីនដែលមានប្រយោជន៍ចំពោះសត្វជាច្រើនដូចជា ថលជលិក (សន្ដានកង្កែប) សន្ដានប្រចៀវ និងបក្សីសត្វ។ ការសិក្សាមួយបានបង្ហាញថា តាមកំណត់ត្រាសម្គាល់ បក្សីមួយក្បាលស៊ីដង្កូវ មេអំបៅខ្មោចរហូតដល់ទៅហាសិបពាន់លាន (៥០,០០០,០០០,០០០) ក្បាលក្នុងមួយឆ្នាំ។
ក្នុងខណៈដែលទីជម្រករបស់វាមានការរេចរឹល ការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត និងការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ចម្បងចំពោះចំនួនមេអំបៅ ខ្មោចទាំងនោះ៕