• ហ្វីលីពីននឹងហាមឃាត់អ្នកទេសចរមកពី ម៉ាឡេស៊ី និងថៃ ដើម្បីស្កាត់ការឆ្លងរាតត្បាតកូវីដី-១៩ បម្លែងថ្មី Delta

    (ម៉ានីល)៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក ហារី រ៉ូក (Harry Roque) បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសហ្វីលីពីន នឹងហាមឃាត់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលមកពីប្រទេសម៉ាឡេស៊ី និងថៃចូលមកកាន់ប្រទេសរបស់ខ្លួន ក្នុងគោលបំណងដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសម្ថតភាពចម្លងលឿនរហ័ស និងងាយបង្កឲ្យអ្នកជំងឺឈឺធ្ងន់ រហូតដល់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១។

    លោក Harry Roque បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយថា ការរឹតត្បិតលើការធ្វើដំណើរខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃទី២៥ ខែកក្កដា និងបន្តអនុវត្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ នាពេលកន្លងមកនេះ ប្រទេសហ្វីលីពីនក៏បានហាមឃាត់ អ្នកធ្វើដំណើរមកពីប្រទេសចំនួន ០៨ ក្នុងនោះរួមទាំងប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌាផងដែរ។

    គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៥៣លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦,៩៨១នាក់ និងអ្នកជាសះស្បើយជាង ១.៤៥លាននាក់។ បច្ចុប្បន្ននេះ ការឆ្លងរាតត្បាត COVID-19 ក្នុងប្រទេសហ្វីលីពីន នៅតែកំពុងស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ