• ក្រសួងសុខាភិបាល ដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ។

    សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបានចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេចដាក់ឱ្យអនុវត្តសេវាកក់សណ្ឋាគារចំនួន ២ រួមមាន សណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និងសណ្ឋាគារខថយ៉ាដម៉ារីយ័តភ្នំពេញ (Courtyard by Marriott Phnom Penh)។

    អ្នកដំណើរដែលចង់ប្រើប្រាស់សេវានេះ ត្រូវជ្រើសរើសសណ្ឋាគារ និងធ្វើការកក់ដោយផ្ទាល់ តាមរយៈគេហទំព័ររបស់សណ្ឋាគារ http://www.sokhahotels.com.kh/phnompenh/ http://www.courtyardphnompenh.com ស្នាក់នៅឱ្យបានមុន២ថ្ងៃ នៃការចេញដំណើរ។

    អ្នកដំណើរដែលប្រើប្រាស់សេវាកក់សណ្ឋាគារទាំងពីរនេះ នឹងត្រូវអនុវត្តន៍នីតិវិធីដែលមានស្រាប់ជាធរមាន ដែលត្រូវតម្កល់ប្រាក់ចំនួន ២ពាន់ដុល្លារ សម្រាប់ធានាចំណាយក្នុងការធ្វើដំណើរ ការធ្វើចត្តាឡីស័ក និងត្រូវធ្វើតាមទីតាំងដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ