• ថៃ កំពុងសិក្សាដើម «ប្រម៉ាត់មនុស្ស» ដើម្បីច្នៃយកមកធ្វើជាថ្នាំព្យាបាលអ្នកជំងឺកូវីដ

    នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានណែនាំឱ្យក្រុមមន្រ្តីរបស់លោក បង្កើតគណៈកម្មាធិការមួយ ដើម្បីសិក្សាអំពីការប្រើប្រាស់ដើមប្រម៉ាត់មនុស្ស ដើម្បីធ្វើជាថ្នាំព្យាបាលជំងឺ កូវីដ១៩ ដែលអ្នកជំងឺមានរោគសញ្ញាស្រាល។ នេះបើតាមការឱ្យដឹងពីកាសែត បាងកកប៉ុស្តិ៍។

    ការប្រកាសរបស់នាយករដ្ឋមន្រ្តីថៃ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារ ទី២០ ខែកក្កដា​ឆ្នាំ២០២១ ដើម្បីពិភាក្សាអំពីវិធានការណ៍បន្ថែម ក្នុងការជួយទប់ស្កាត់ការផ្ទុះឡើងនៃ វីរុសកូវីដ១៩ មានជាង១មុឺនករណីរៀងរាលថ្ងៃ។

    ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការសិក្សាអំពីការប្រើប្រាស់ដើមប្រម៉ាត់មនុស្សនេះ។ គណៈកម្មការមួយនេះ នឹងសិក្សាលើសុវត្ថិភាពនិងប្រសិទ្ធភាពនៃថ្នាំប្រម៉ាត់មនុស្សលើអ្នកជំងឺ កូវីដ១៩ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់ឱសថបុរាណរបស់ថៃឱ្យមានមុខមាត់លើឆាកអន្តរជាតិ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ