• ចិន កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ មិនធ្លាប់មានទេ ១០០០ឆ្នាំកន្លងមកនេះ

    យ៉ាងហោចណាស់មានមនុស្ស ២៥ នាក់បានស្លាប់នៅក្នុងខេត្តហឺណានភាគកណ្តាលនៃប្រទេសចិនដែលរងគ្រោះដោយទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរ។ នេះបើតាមការឱ្យដឹងពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១នេះ។

    ប្រជាជនប្រមាណ ១សែននាក់ ត្រូវបានគេជម្លៀសចេញពីទីក្រុងហ្សេងចូវ ខណៈដែលទំនប់វារីអគ្គិសនីនិងអាងស្តុកទឹក បានឡើងដល់កម្រិតប្រកាសអាសន្ន។ កងទ័ពរាប់ពាន់នាក់កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅក្នុងខេត្តនេះ។

    ការព្យាករណ៍ថា មានភ្លៀងបន្ថែមទៀតនៅទូទាំងខេត្តហឺណាន សម្រាប់រយៈពេល ៣ ថ្ងៃខាងមុខហើយកងទ័ពរំដោះប្រជាជនចិន បានបញ្ជូនទាហានជាង ៥៧០០នាក់ ដើម្បីត្រៀមជួយសង្គ្រោះប្រជាជន។ ភ្លៀងធ្លាក់បង្កជាជំនន់ទឹកភ្លៀងនេះ មន្រ្តីចិន ថានេះជាលើកទី១ហើយដែលមានភ្ញៀងធ្លាក់ខ្លាំងបែបនេះ និងមិនដែលមានទេក្នុងរយៈពេល ១០០០ឆ្នាំកន្លងមកនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ