• អាជ្ញាធរទីក្រុង Nanjing ណែនាំប្រជាជនមិនឲ្យចេញពីផ្ទះ បន្ទាប់ពីបុគ្គលិកព្រលានយន្តហោះ ៩នាក់ធ្វើតេស្តវិជ្ជមានកូវីដ-១៩

    (ប៉េកាំង)៖ ទីក្រុងណានជីង (Nanjing) នៃខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន នៅថ្ងៃពុធនេះបានជំរុញឱ្យប្រជាពលរដ្ឋរបស់ខ្លួន មិនត្រូវចាកចេញពីទីក្រុងនោះទេ លើកលែងតែមានភាពចាំបាច់ បន្ទាប់ពីបុគ្គលិកអាកាសយានដ្ឋានចំនួន ០៩នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១។

    អាជ្ញាធរទីក្រុង Nanjing បានរាយការណ៍ថា បុគ្គលិកអាកាសយានដ្ឋានចំនួន ០៩នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅក្នុងការធ្វើតេស្តនៅអាកាសយានដ្ឋាន។ ជុំវិញបញ្ហានេះ អាជ្ញាធរទីក្រុង Nanjing បានជំរុញឱ្យអ្នករស់នៅក្នុងសហគមន៍ ដែលមានហានិភ័យខ្ពស់នៅក្នុងទីក្រុងនេះ ត្រូវព្យាយាមស្នាក់នៅក្នុងផ្ទះ។ រីឯអ្នកដែលមានភាពចាំបាច់ ត្រូវចាកចេញពីទីក្រុង នឹងត្រូវធ្វើតេស្តរកជំងឺ COVID-19 ជាមួយលទ្ធផល «អវិជ្ជមាន» ក្នុងរយៈពេល ៤៨ម៉ោងមុនពេលចេញដំណើរ។

    គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩២,៣៤២ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៧,០៩៨នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ