• ក្រោយបាតុកម្មនៅថៃបានបញ្ចប់ ប៉ូលិសចាប់ផ្តើមស៊ើបអង្កេតស្រាវជ្រាវចាប់ខ្លួនក្រុមបាតុករ ដល់ផ្ទះ

    កាលពីពេលថ្មីៗនេះ មានការធ្វើបាតុកម្មនៅទីក្រុងបាងកក ទាមទារឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដោយសារលោកខ្វះចន្លោះក្នុងការដឹកនាំ ទើបបណ្តាលឱ្យមានការផ្ទុះឆ្លងវីរុសកូវីដ។ នេះបើតាមការឱ្យដឹងពីកាសែត បាងកកប៉ុស្តិ៍។

    ពេលនេះក្រុមប៉ូលិស ស្រាវជ្រាវចាប់បានអ្នកដឹកម្ហូបម្នាក់ដែល ប៉ូលិសបានអះអាងថារូបគេបានចូលរួមក្នុងបាតុកម្ម និងជាអ្នកបានចាប់ផ្តើមដុតភ្លើង បង្កឱ្យមានការឆាបឆេះនៅក្នុងបាតុកម្មនោះ។ បុរសនោះមានឈ្មោះថា Sitthickok អាយុ ២៥ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួននៅផ្ទះរបស់លោកក្នុងខេត្ត Pathum Thani។

    បាតុកម្មនៅទីក្រុងបាងកក បានបង្កឱ្យមានការប៉ះទង្គិចគ្នារវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និង ក្រុមប៉ូលិសដែលព្យាយាមបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករទាំងនោះ។ ទោះជាបាតុកម្មបានបញ្ចប់ ប៉ុន្តែប៉ូលិសនៅតែស៊ើបអង្កេតចាប់ខ្លួនអ្នកចូលរួមមួយចំនួន ដែលបានបង្កហិង្សា និងអសន្តិសុខដល់សង្គម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ