• ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​លុប​អាជ្ញាប័ណ្ណ​សេវា​បញ្ញើ​ឆាប់​រហ័ស​ ៦ ​ក្រុមហ៊ុន​

    យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​សម្រេច​លុប​អាជ្ញាប័ណ្ណ​សេវា​បញ្ញើ​ឆាប់​រហ័ស​ចំនួន ៦ កាលពីថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២១ ។

    ​ក្រុមហ៊ុន​អន្តរជាតិ​ផ្ដល់​សេវា​បញ្ញើ​ឆាប់​រហ័ស​ ទាំង​នោះ​មាន​ឈ្មោះ​ដូចជា៖ ​AWG TRUKLING SERVICE Co,.ltd និងក្រុមហ៊ុន​ ​MYGO (Cambodia) Co,.ltd ក្រោម​ហេតុផល​អាជ្ញាប័ណ្ណ​ហួស​សុពលភាព។​

    ​ក្រុមហ៊ុន ZHONG WAI TONG Express Logistics Co,.ltd ក្រុមហ៊ុន Air Express WORLDWIDE Inc,. ក្រុមហ៊ុន SJ SHIPPING CO,.ltd ក្រោម​ហេតុផល​ក្រុមហ៊ុន​ទាំង​នេះ​មិន​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឈប់​ធ្វើ​អាជីវកម្ម​។

    ​ក្រសួងក៏បានណែនាំឲ្យប្រតិបត្តិករខាងលើ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវចំពោះបុគ្គលិក អតិថិជន និងតតិយជនស្របច្បាប់និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការតវ៉ាជាយហេតុពាក់ព័ន្ធនឹងការលុបអាជ្ញាប័ណ្ណនេះ។

    ​កន្លងមកក្រសួង បានចេញសេចក្តីជូនដំណឹងដល់ប្រតិបត្តិករប្រៃសណីយ៍ទាំងអស់ឲ្យគោរពតាមច្បាប់ស្តីពី ប្រៃសណីយ៍និង​បទប្បញ្ញត្តិ​ជាធរមាន ប៉ុន្តែប្រតិបត្តិករនៅតែមិនអនុវត្ត ឬអនុវត្តមិនបានពេញលេញ ស្របតាមច្បាប់ ឬលក្ខខណ្ឌនៃអាជ្ញាប័ណ្ណនៅឡើយ។ ដូចនេះ ប្រតិបត្តិករណានៅតែបន្តគេសវេសមិនអនុវត្តតាមច្បាប់ ឬមិនគោរពលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ ប្រតិបត្តិករទាំងនោះនឹងត្រូវប្រឈមការព្យួរអាជ្ញាប័ណ្ណជាបណ្ដោះអាសន្ន ឬលុបអាជ្ញាប័ណ្ណ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ