• ឥណ្ឌូនេសុី នាំគ្នាទៅទិញទឹកដូងយកមកផឹក ព្រោះជឿថាអាចការពារពីវីរុសកូវីដ

    ប្រជាជនឥណ្ឌូនេសុី បាននាំគ្នាផ្អើលទៅទិញទឹកដោះគោ និង ទឹកដូងយកមកទទួលទាន ក្រោយពីមានការរំលែកតៗគ្នានៅក្នុងប្រព័ន្ធបណ្តញសង្គមក្នុងប្រទេសឥណ្ឌូនេសុីថា ទឹកដោះគោ និងទឹកដូងអាចជួយទប់ស្កាត់ជំងឺកូវីដ១៩។

    សារមួយដែលគេបានផ្ញើតៗគ្នានៅក្នុងប្រទេសឥណ្ឌូនេសុី បានអះអាងថា ទឹកដោះគោ និង ទឹកដូង មានប្រសិទ្ធភាពក្នុងការការពារនិងព្យាបាលជំងឺកូវីដ-១៩។ សារមួយនេះ បានរីកសាយភាយនៅលើវេទិកាបណ្តាញសង្គមដែលជាហេតុធ្វើឱ្យ ទឹកដោះគោ និង ទឹកដូងមានតំរូវការខ្ពស់និងតំលៃឡើងថ្លៃខ្លាំង។

    ទោះជាយ៉ាងណាក្តី អ្នកជំនាញម្នាក់ បានប្រាប់សារព័ត៌មាន CNA ថា លោកមានការព្រួយបារម្ភចំពោះផលប៉ះពាល់ដែលអាចកើតមានឡើង នៃការទទួលទានភេសជ្ជៈទាំងនេះ ក៏ដូចជាប្រជាជន លែងប្រុងប្រយ័ត្នចំពោះសុខភាពខ្លួនឯង ដោយហេតុថា ពួកគេជឿលើ ទឹកដូង និង ទឹកដោះគោ អាចការពារ និង ព្យាលបាលជំងឺកូវីដ-១៩ ​បានពិតប្រាកដមែន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ