• វៀតណាម សម្រេចបិទខ្ទប់តំបន់ភាគខាងត្បូងទាំងស្រុង ក្រោយកូវីដរាប់ពាន់ករណី ៣ថ្ងៃជាប់ៗគ្នា

    ប្រទេសវៀតណាម បានសម្រេចបិទខ្ទប់តំបន់ភាគខាងត្បូងរបស់ខ្លួនទាំងស្រុង រយៈពេលពីរសប្តាហ៍ដោយចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ទី ១៨ ខែកក្កដា ឆ្នាំ២០២១។ ការសម្រេចបិទខ្ទប់តំបន់ភាគខាងត្បូងទាំងស្រុងនេះ បន្ទាប់ពីករណីឆ្លងវីរុសកូវីដប្រចាំថ្ងៃកើនដល់ជាង ៣ពាន់នាក់ រយៈពេល៣ថ្ងៃជាប់ៗគ្នា។

    តំបន់ភាគខាងត្បូងដែលត្រូវបិទខ្ទប់ រួមមានតំបន់ខាងទន្លេមេគង្គ និងទីក្រុងហូជីមិញ ដែលជាកន្លែងប្រមូលផ្តុំទៅដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ មានប្រជាជនរស់នៅជាង ៣៥ លាននាក់ ពោលគឺជិតមួយភាគបីនៃចំនួនប្រជាជនវៀតណាមសរុប។

    បទបញ្ជាបិទខ្ទប់របស់រដ្ឋាភិបាល គឺហាមឃាត់រាល់ការប្រមូលផ្តុំមនុស្ស ចាប់ពី២នាក់ឡើងទៅ នៅតាមទីសាធារណៈ លើកលែងតែការិយាល័យរដ្ឋាភិបាល មន្ទីរពេទ្យ និងអាជីវកម្មសំខាន់ៗមួយចំនួនតូច។ ប្រជាជនត្រូវបានអនុញ្ញាតិឱ្យចាកចេញពីផ្ទះ ដើម្បីទៅទិញរបស់ចាំបាច់ ដូចជាស្បៀងអាហារ ថ្នាំពេទ្យ ឬមានបញ្ហាណាមួយបន្ទាន់ ប៉ុណ្ណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ