• ម៉ាឡេស៊ី រកឃើញអ្នកឆ្លងកូវីដ «១០,៧១០ករណី» និងស្លាប់ ១៥៣នាក់ក្នុងមួយថ្ងៃ ដែលជាតួលេខខ្ពស់បំផុតមួយ

    (គូឡាឡាំពួរ)៖ នៅរសៀលថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរម៉ាឡេស៊ីបានប្រកាសពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុបរហូតដល់ ១០,៦៩៨នាក់ ដែលជាតួលេខខ្ពស់បំផុតមួយ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មានស៊ីនហួរ។

    នៅថ្ងៃជាមួយគ្នានេះ ម៉ាឡេស៊ីក៏រកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះ ចំនួន ១៥៣នាក់ទៀតផងដែរ។

    សរុបមកវិញ គិតត្រឹមពេលនេះម៉ាឡេស៊ីមានអ្នកឆ្លង COVID-19 សរុបជាង ៩១៦,៥៦១ករណី ក្នុងនោះស្លាប់ជាង ៧,០១៩នាក់ និងជាសះស្បើយវិញជាង ៧៨៤,៩៤៩នាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ