• ក្រសួងទេសចរណ៍ ជូនដំណឹងពីការយកសំណាកមន្ដ្រីទាំងអស់ នៅពេលចូលបម្រើការងារប្រចាំថ្ងៃ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការយកសំណាកថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យាទាំងអស់ នៅច្រកចូលអគារទាំងពីរ នៃទីស្ដីការក្រសួងទេសចរណ៍ ដោយអនុវត្តចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១តទៅ។

    ក្នុងលិខិតរបស់លោក គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា៖

    *ទី១៖ មុននឹងចូលបំពេញការងារនៅតាមអង្គភាព ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ នៅច្រកចូលអគារទាំងពីរ នៃទីស្ដីការក្រសួង

    *ទី២៖ ករណីមានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកជំងឺកូវីដ១៩ ដែលមានរោគសញ្ញាជំងឺកូវីដ១៩ ដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងទៀត ត្រូវធ្វើតេស្ដរហ័សម្ដងទៀត យ៉ាងយូររយៈពេល៤៨ម៉ោង បន្ទាប់ពីការធ្វើតេស្ដលើកទី១

    *ទី៣៖ ចំពោះការធ្វើតេស្ដរកមេរោគកូវីដ១៩ ដោយខ្លួនឯងហើយបានរកឃើញវិជ្ជមានកូវីដ១៩ ត្រូវទំនាក់ទំនងនៅខ្សែទូរស័ព្ទលេខ ១១៥ ឬលេខ ១២២២ សម្រាប់ភូមិសាស្ដ្ររាជធានីភ្នំពេញ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ